តើអ្នកអាចឃើញខ្ញុំទេ? Can you see me?

  

តើអ្នកអាចឃើញខ្ញុំទេ? Can you see me?

  

Confirmation Content

.

.

Forced Marriage

ការរៀបការផ្ទុយពីឆន្ទៈ
Forced Marriage
ទស្សនា

.

.

Online Child Exploitation

ការកេងប្រវ័ញ្ចកុមារតាមអនឡាញ
Online Child Exploitation
ទស្សនា

.

.

.

Confirmation Content

សន្យា

សេណារីយ៉ូ ១ ការរៀបការផ្ទុយពីឆន្ទៈ
 

Promised

Scenario 1 Forced Marriage

.

 

សាច់រឿង

សេណារីយ៉ូនេះ បង្ហាញអំពីសាច់រឿងរបស់ក្មេងស្រីពីរនាក់គឺ​ សិលា និង ចន្ទ្រា អាយុ ១៧ ឆ្នាំ ដែលបានធ្វើដំណើរទៅរកជីវិតថ្មី នៅឯបរទេស បន្ទាប់ពីពួកគេទទួលបានការបញ្ចុះបញ្ចូលពី មីងដា ដែលជាអាជីវករម្នាក់ ដោយសន្យាថាពួកគេនឹងទទួលបានការងារ ប្រាក់កម្រៃខ្ពស់ ។ សីលា ស្ទាក់ស្ទើរ ប៉ុន្តែ ចន្រ្ទា មិត្តរបស់នាង មានចិត្តត្រេកអរចំពោះឱកាសការងារនេះ ហើយជម្រុញឲ្យពួកគេយល់ព្រម ។

បន្ទាប់ពីទទួលយកឱកាសនេះ មីងដា បានសន្យាថា នឹងរៀបចំអ្វីៗគ្រប់យ៉ាង។ សិលា ស្ទាក់ស្ទើចំពោះឱកាសនេះ ប៉ុន្តែ ចន្រ្ទា តែងតែលើកទឹកចិត្តនាងថា នេះជាគំនិតល្អ។ សូម្បីតែម្តាយរបស់សិលាក៏បាននិយាយថា សិលា គួរតែមានអារម្មណ៍រីករាយចំពោះឱកាសនេះ ព្រោះនាងអាចស្គាល់ពិភពលោកខាងក្រៅ ។ ក្មេងស្រីទាំងពីរ បានលាមិត្តភក្តិបងប្អូន និង ក្រុមគ្រួសារនាង បន្ទាប់ពីពួកគេទទួលបានការប្រោសព្រំពីឪពុក ម្តាយ ចាស់ទុំ សុំក្តីសុខក្នុងការធ្វើដំណើររបស់ពួកគេ ។ បន្ទាប់មក ពួកគេបានជួប មីងដា នាំពួកគេទៅព្រលាន យន្តហោះ ធ្វើដំណើរទៅបរទេស ជាមួយក្តីសង្ឃឹមថ្មីក្នុងជីវិត ។ ពេលទៅដល់បរទេស ក្មេងស្រីទាំងពីរ ត្រូវគេបំបែកឲ្យទៅ កន្លែងផ្សេងគ្នា ។ ទោះជាប្រឹងប្រកែក និងសុំនៅជាមួយគ្នាក្តី ចន្រ្ទាត្រូវបុរសបរទេសម្នាក់ នាំទៅ រីឯ សិលាត្រូវ បាននាំទៅផ្ទះបុរសបរទេសម្នាក់ផ្សេងទៀត ។

ពេលទៅដល់ផ្ទះនោះ បុរសម្នាក់ឈ្មោះ យីឆិន នាំសិលាចូលក្នុង ។ នាងបានជួបម្តាយ យីឆិន ឈ្មោះ ហ្វេន ។ ហ្វេនបានហុចទឹកមួយកែវ មានដាក់ថ្នាំសន្តំ ឲ្យសិលាផឹក ។ សិលាត្រូវបានគេនាំចូលបន្ទប់ ។ ទូរសព្ទនាងគ្មាន សេវាទេ ប៉ុន្តែពេលទូរសព្ទនាងរោទិ៍ យីឆិនដឹងថាសិលាមានទូរសព្ទ ។ យីឆិនបានស្រែកដាក់នាង ក្រោយមក បានរំលោភនាង លើកទីមួយ ។ ហ្វេន បន្តឲ្យសិលាផឹកទឹក ដែលមានដាក់ថ្នាំ ដោយមិនខ្វល់ការរំលោភបំពាន ដែលកើតឡើងក្នុងផ្ទះរបស់គាត់ ។ មួយថ្ងៃក្រោយមក អ្នកជិតខាងម្នាក់បានលឺសម្លេងសិលា អង្វរកុំធ្វើបាបនាង ។ បុរសជិតខាងបង្ហាញទឹកមុខ ព្រួយបារម្ភចំពោះសិលា ប៉ុន្តែគាត់មិនបានធ្វើកិច្ចអន្តរាគមន៍អ្វីនោះទេ ។

នៅឯភូមិកំណើតនោះវិញ ម្តាយសិលាកំពុងអង្វរសុំ មីងដា ឲ្យជួយរកព័ត៌មានអំពីកូនរបស់គាត់ ដោយគាត់មិនជឿ ថាកូនរបស់គាត់រត់តាមប្រុស ដូចពាក្យដែលមីងដាបាននិយាយប្រាប់នោះទេ ។ រយៈពេល ៩ ខែក្រោយមក សិលាមានផ្ទៃពោះ ។ នាងបានជួបជាមួយអ្នកជិតខាង ដែលធ្លាប់លឺការអង្វរកុំឲ្យគេធ្វើបាប កាលពីប៉ុន្មានខែមុន ។ អ្នកអាចឃើញថា ទឹកមុខគាត់បង្ហាញក្តីបារម្ភចំពោះអ្វីដែលកើតឡើង ព្រោះសិលាមានស្លាកស្នាមយ៉ាងច្បាស់ លើរាងកាយនាង ប៉ុន្តែ ភ្លាមនោះ យីឆិននិងហ្វេនបានត្រឡប់មកដល់ផ្ទះវិញ ។

បន្ទាប់ពីសិលាសម្រាលកូនរួច នាងត្រូវត្រឡប់ទៅធ្វើការងារផ្ទះវិញភ្លាមៗ រីឯហ្វេនមើលថែកូនសិលា ។ ថ្ងៃមួយ ពេលសិលាចេញក្រៅទិញរបស់របរឲ្យកូននាង សិលាមានក្តីក្លាហានសុំខ្ចីទូរសព្ទពីអ្នកលក់ ប៉ុន្តែអ្នកលក់បដិសេធ មិនឲ្យខ្ចី ។ ភ្លាមនោះ អ្នកជិតខាងបានលេចមុខឡើង ហើយឲ្យសិលាខ្ចីទូរសព្ទរបស់គាត់ ។ សិលា ប្រញាប់ប្រញាល់ ហៅទូរសព្ទទៅម្តាយនាងនិងទទូចឲ្យរកជំនួយ និងប្រាប់ម្តាយថា នាងកំពុងរងការបង្ខំឲ្យធ្វើ ការផ្ទុយពីឆន្ទៈរបស់នាង ។ ពេលសិលាចាកចេញពីហាងទំនិញ អ្នកជិតខាងសំឡឹងមើលនាងដោយក្តីបារម្ភ ដោយសារតែសិលាពោរពេញដោយទុកសោកនិងភាពឯកោ ។

សញ្ញាសម្គាល់

  • ផ្តល់ជូនការងារដែលល្អ មិនគួរឲ្យជឿ ផ្តល់ប្រាក់កម្រៃ ឬ អត្ថប្រយោជន៍យ៉ាងខ្ពស់ មិនសមនឹងការងារ 
  • តួនាទីការងារមិនច្បាស់លាស់ ទំនួលខុសត្រូវមិនជាក់លាក់ គ្មានព័ត៌មានលម្អិតអំពីថៅកែឬស្ថាប័ន ទីតាំងការងារ និង លក្ខខណ្ឌការងារ 
  • ថៅកែ ឬ ភ្នាក់ងារជ្រើសរើសពលករ តម្រូវឲ្យអ្នករកការងារបង់ប្រាក់ សម្រាប់នីតិវិធីជ្រើសរើស បង់ថ្លៃទិដ្ឋាការ ឬ ថ្លៃហ្វឹកហាត់ការងារ 
  • ថៅកែ ឬ ភ្នាក់ងារជ្រើសរើសពលករ ដែលគ្មានព័ត៌មានឬមិនអាចផ្តល់ព័ត៌មានត្រឹមត្រូវអំពីការងារ អំពីលក្ខខណ្ឌការងារ ឬ គោលដៅការងារ អាចជាសញ្ញានៃអំពើជួញដូរមនុស្ស 
  • ថៅកែ ឬ ភ្នាក់ងារជ្រើសរើសពលករ ដែលដកហូត ឬ រក្សាទុកលិខិតឆ្លងដែន ឯកសារបញ្ជាក់អត្តសញ្ញាណ ឬ ទិដ្ឋាការ អាចព្យាយាមគ្រប់គ្រងនិងកេងប្រវ័ញ្ចលើពលករ 
  • ការងារដែលមានផ្តល់កន្លែងស្នាក់នៅនិងធ្វើការនៅទីតាំងដាច់ស្រយាល ឬ ដាច់ឆ្ងាយពីគេឯង ដោយគ្មានសេរីភាពចាកចេញ អាចជាសញ្ញាសង្ស័យមួយនៃអំពើជួញដូរមនុស្ស 
  • ការងារក្រៅប្រទេស ដែលសន្យាថានឹងជួយឲ្យជីវភាពប្រសើរឡើង  ប៉ុន្តែគ្មានព័ត៌មានច្បាស់លាស់ អំពីគោលដៅ ឬ លក្ខខណ្ឌការងារ
  • កុងត្រាដែលខ្វះព័ត៌មានសំខាន់ៗដូចជា ចំនួនថ្លៃឈ្នួលពលកម្ម ចំនួនម៉ោងការងារ ប្រាក់ថែមម៉ោង និង លក្ខខណ្ឌការងារដទៃទៀត ក៏អាចជាសញ្ញានៃការកេងប្រវ័ញ្ចផងដែរ  
  • ការផ្តល់ការងារដែលទាមទារឲ្យពលករឆ្លងដែនទៅកាន់ប្រទេសដែលពលករមិនចេះភាសា ឬ មិនយល់វប្បធម៌ អាចបង្កការលំបាកច្រើន 
  • មិនអាចជ្រើសរើសទីកន្លែងស្នាក់នៅបាន 
  • ការងារដែលផ្តល់ជូនសម្រាប់កុមារ ជាពិសេសលក្ខខណ្ឌការងារគ្រោះថ្នាក់និងមិនសាកសមសម្រាប់កុមារ 
  • ការងារផ្តល់ជូនក្នុងទីតាំងដែលងាយរងគ្រោះពីអំពើជួញដូរមនុស្ស 
  • ការងារតម្រូវឲ្យធ្វើដំណើរទៅទីតាំងដទៃ ដូចជាទៅប្រទេសដទៃ ពេលខ្លះជាមួយមនុស្សមិនធ្លាប់ស្គាល់ 
  • ខ្វះខាតច្រើននូវព័ត៌មានលម្អិតអំពីភ្នាក់ងារជ្រើសរើសពលករ ឬ ស្ថាប័នផ្តល់ការងារ និង ទំនួលខុសត្រូវការងារដែលត្រូវ ធ្វើ គ្មានព័ត៌មានឬព័ត៌មានមានកម្រិតអំពីគោលដៅ ឬ អាសយដ្ឋានកន្លែងការងារ 
  • ក្រុមហ៊ុនប្រើប្រាស់អាសយដ្ឋានអ៉ីម៉ែល ដែលមិនគិតថ្លៃ (ដូចជា ជីម៉ែល ឬ យ៉ាហ៊ូ) 
  • ភ្នាក់ងារសម្របសម្រួលការស្វែងរកការងារជាអ្នកចេញរាល់ការចំណាយថ្លៃធ្វើដំណើរ 
  • គ្មានការតម្រូវឲ្យពលករត្រូវចេះនិយាយភាសាក្នុងប្រទេសដែលពលករត្រូវទៅធ្វើការ 
  • គ្មានព័ត៌មានអំពីបុគ្គលដែលត្រូវទាក់ទង ឬ/និង អាសយដ្ឋានឬលេខទូរសព្ទសម្រាប់ទាក់ទងទៅបុគ្គលនោះ

.

សញ្ញាសម្គាល់ខ្លះៗដែលបញ្ជាក់ថានរណាម្នាក់អាចជាជនរងគ្រោះ ឬកំពុងឈានទៅរកការរងគ្រោះពី ការរៀបការដោយបង្ខំ៖

  • រត់ចេញពីផ្ទះ 
  • ភ្ជាប់ពាក្យយ៉ាងតក់ក្រហល់ជាមួយមនុស្សដែលមិនធ្លាប់ស្គាល់ពីមុន 
  • មិនវិលត្រឡប់មកប្រទេសកំណើតវិញ ក្រោយពីចាកចេញ 
  • កង្វះឯកសារបញ្ជាក់អត្តសញ្ញាណផ្ទាល់ខ្លួន 
  • រាងកាយនិងផ្លូវចិត្តរងការធ្វើបាប 
  • ជនរងគ្រោះអាចជាប់ជំពាក់បំណុល កើតចេញពីថ្លៃជ្រើសរើសពលករ ដែលជាហេតុជនរងគ្រោះរងបង្ខំឲ្យ ធ្វើការដោះសងបំណុលទាំងនោះ 
  • ការមិនចេះភាសានិងមិនយល់វប្បធម៌ បង្កជាឧបសគ្គក្នុងការស្វែងរកជំនួយ 
  • ប្រាក់កម្រៃត្រូវបានគេដកហូត 
  • ជនរងគ្រោះជាកុមារ 
  • រស់នៅនិងធ្វើការក្នុងកន្លែងតែមួយ ដោយគ្មានសេរីភាពក្នុងការដើរហើរ ឬចាកចេញ 
  • ខ្វះខាតអាហារហូបចុក និងការថែទាំសុខភាពពេលឈឺ 
  • មានភាពតឹងរ៉ឹងក្នុងការប្រើប្រាស់ទូរសព្ទ ឬ អ៉ីនធឺណិត 
  • ជនរងគ្រោះទទួលរងការគម្រាមកំហែង បំភិតបំភ័យ និង បោកបញ្ឆោត ដើម្បីឲ្យធ្វើតាម និងខ្លាចមិនហ៊ានរកជំនួយ

 

 

Story

This scenario shows the story of Seila and Chantra. The 17-year-olds believe they are embarking on a journey to a new life after they are approached by an older business lady, Ming-Da, who promises them a job with good pay. While Seila hesitates, her best friend Chantrea is excited about the opportunity and pushes them to take it.

After agreeing to the opportunity, Ming-Da promises to arrange everything. Seila is still hesitant about the opportunity, but Chantrea constantly encourages her that this is a good idea. Even Seila’s mother says she should be excited about this opportunity to see the world. The girls say goodbye to their friends and family and partake in a celebration wishing them well on their journey. Soon, they meet Ming-Da, who takes them to the airport, where they travel to a foreign country, hoping for a better life. Shortly after arriving, the girls learn they are being split up. After fighting to stay together, Chantrea is taken by a foreign man while Seila is taken to another man’s apartment.

After arriving at the apartment, the man, Yichen, takes her inside, where she meets his mother, Fen, and is given a drugged drink. When Seila is brought to her ‘room,’ she realizes she doesn’t have service, but when her phone gets a call, Yichen discovers she has it, and he yells at her before sexually abusing her for the first time. Fen constantly makes Seila take the drugged drink while ignoring the continual abuse in her home. One day, a neighbor hears Seila pleading for help during the abuse, and while his face shows concern, he does nothing.

Back in her village, Seila’s mother is begging for news about her daughter from Ming-Da, who lies and says that Seila ran away. After nine months, Seila is pregnant when she runs into the neighbor who heard her all those months ago; you can see he is concerned about what is happening as Seila is visibly bruised, but then Yichen and Fen return.

After Seila has her baby, she is immediately put back to work in the home while Fen cares for Seila’s child. One day, when Seila is out shopping for her child, she bravely asks the sales lady for a phone, and when she coldly refuses, the neighbor appears and offers Seila his cellphone. She quickly calls her mother and pleads for help, letting her know she is being held against her will. As she leaves the store, the neighbor watches with concern as Seila is desperate and distraught.

.

Indicators

  • Job offers that seem too good to be true, offering extremely high pay or benefits for relatively low-skilled work.
  • Vague job descriptions, unclear responsibilities, and missing details about the employer, location, and working conditions 
  • The employer or recruiter demands money from job seekers for recruitment, visa processing, or placement fees, 
  • Employers or recruiters who misrepresent the nature of the job, the working conditions, or the destination can be involved in human trafficking.
  • Employers or recruiters who confiscate or withhold passports, identification documents, or visas can attempt to control and exploit workers.
  • Job offers that include living and working in remote or isolated locations with no freedom of movement can be suspicious.
  • International relocation promises a better life, but no clear information about the destination or living conditions exists.
  • Contracts that lack essential information about wages, working hours, overtime pay, and other employment terms can be a sign of potential exploitation.
  • Job offers that require workers to move to a country where they do not speak the language or understand the culture can be problematic.
  • No choice of accommodation 
  • Offers that target minors for employment, especially in hazardous or inappropriate conditions 
  • Job’s advertised in an area that is susceptible to trafficking
  • Involves travel to another location, often to a different country, sometimes with other unknown persons
  • Lacks substantial details about the recruitment agency or employer and the anticipated work, limited or no information about the destination or address of the workplace 
  • The company is using free email addresses (e.g., Gmail/Yahoo)
  • The intermediary company pays all the transport expenses 
  • There is no requirement to speak a foreign language
  • There is no contact person mentioned or/and any contact information about them

.

Some signs that someone could soon be (or is already) a victim of forced marriage

  • Running away from home 
  • A surprise engagement to a stranger you've not heard of before
  • Not returning from a visit to another country
  • Lack of Personal Documentation
  • Physical and Psychological Abuse
  • Victims may be subjected to exorbitant recruitment fees or debt bondage, which they are forced to repay through labor.
  • Language and Cultural Barriers make it challenging to seek help.
  • Confiscation of Earnings
  • Underage Victims:
  • Living and working in locked premises, with limited freedom of movement.
  • Inadequate food and healthcare
  • Restricted access to phones or the internet
  • Victims are often subjected to threats, intimidation, and manipulation to keep them compliant and afraid to seek assistance.

Confirmation Content

ស្នេហ៍តាមអនឡាញ

សេណារីយ៉ូ ២ - ការកេងប្រវ័ញ្ចកុមារតាមអនឡាញ
 

Lost Innocence

Scenario 2  Online Child Exploitation

.

 

សាច់រឿង

នៅក្នុងសាច់រឿងនេះ មានតួអង្គក្មេងស្រីម្នាក់ឈ្មោះថា បុទុម ឈរនៅក្បែរកោដ្ឋម្តាយនាង ដែលទើបតែបានចែកឋាន ។ នាងសញ្ជប់សញ្ជឹង រហូតដល់ពេលសម្លេងសារទូរសព្ទមួយពីសុជាតិបានប ន្លឺឡើង…. ភ្លាមៗក្រោយមក យើងដឹងថាឪពុករបស់បុទុម មិនមានការងារនោះទេ រីឯបុទុមត្រូវបោះបង់ការ សិក្សា ទៅធ្វើការនៅហាងអ៊ុតសក់ ដើម្បីរកប្រាក់ជួយគ្រួសារ ។ នៅពេលរាត្រី ខណៈដែលសមាជិកគ្រួសារ គេងលក់ បុទុមវិញកំពុងផ្ញើសារជាមួយសុជាតិ ដែលបានផ្ញើប្រាក់ ១០០ដុល្លា ដែលធ្វើឲ្យនាងមានចិត្តត្រេកអរ យ៉ាងខ្លាំង ជាពិសេសក្នុងពេលដែលគ្រួសារនាងត្រូវការថវិកាយ៉ាងខ្លាំង ។

ថ្ងៃបន្ទាប់ បុទុមបានទៅដល់ហាងអ៊ុតសក់ ដោយជិះកង់បែកញើសរហាម ។ ក្រោយពីសម្អាតខ្លួន ព្រោះថៅកែស្តីឲ្យ នាងទទួលបានរូបថតក្មេងប្រុសម្នាក់ដោះអាវលេងបាវ ពីសុជាតិ ។ មិត្តរួមការងារបុទុមឃើញ និងនិយាយថា ក្មេងប្រុសក្នុងរូបនេះសង្ហាណាស់ ។ នៅពេលបុទុមប្រុងឆ្លើយតបទៅវិញ នាងមានអារម្មណ៍អៀន ខ្មាស់ និងស្ទាក់ស្ទើរ ដោយនាងមិនបានស្គាល់ក្មេងប្រុសនេះទេ ។

បន្ទាប់ពីទទួលបានប្រាក់ពីសុជាតិ បុទុមបានទិញម្ហូបឆ្ងាញ់ៗឲ្យគ្រួសារនាងញាំ ដែលធ្វើឲ្យគ្រប់គ្នារីករាយ ។ ពេលញាំបាយល្ងាច បុទុមបានផ្ញើសារទៅសុជាតិ ហើយនាងបាននិយាយថា នាងមិនដឹងជាគួរធ្វើបែបណា ដើម្បីអរគុណដល់សុជាតិសម្រាប់ប្រាក់ដែលបានផ្ញើនេះទេ ។ ពេលនោះសុជាតិបានប្រាប់ថា គាត់ចង់ “មើលអ្វី ដែលស្អាតៗ” ។ បុទុមបានទៅបន្ទប់ទឹក ដើម្បីទទួលការហៅចូលពីសុជាតិ ប៉ុន្តែអេក្រង់របស់សុជាតិ ងងឹត មើលមិនឃើញរូបសុជាតិទេ ។ ពេលនោះ យើងអាចដឹងថា សុជាតិមិនមែនជាបុរសម្នាក់ ដូចដែលគាត់បានប្រាប់ នោះទេ ហើយគាត់ថែមទាំងបានថតទុកនូវវីដេអូដែលជជែកជាមួយបុទុមទុកលក់លើអនឡាញផងដែរ ។

ថ្ងៃបន្ទាប់ រឿងដដែលនេះបន្តកើតឡើង ប៉ុន្តែបុទុមមានទំនុកចិត្តជាងមុន ជាពិសេសបន្ទាប់ពីសុជាតិចង់ធ្វើជា សង្សារជាមួយនាង ។ ប៉ុន្តែ គ្រប់យ៉ាងបានផ្លាស់ប្រែយ៉ាងឆាប់រហ័ស នៅពេលបុទុមទទួលសារមួយពីសុជាតិ អមជាមួយនឹងរូបភាពថតទុកនៃការជជែកតាមវីដេអូ កាលពីយប់មុន ។ បុទុមអង្វរសុជាតិ ឲ្យរក្សាអាថ៌កំបាំងនេះ ប៉ុន្តែ សុជាតិបានផ្ញើរូបភាពនៃគេហទំព័រមួយដែលមានរូបភាពនិងវីដេអូអាក្រាតរបស់បុទុមត្រូវបានដាក់បង្ហាញ លើអនឡាញ ។ សុជាតិគម្រាមផ្ញើរូបភាពនិងវិដេអូទាំងនេះទៅគ្រួសារបុទុម បើបុទុមមិនព្រមធ្វើតាម ។ ដោយតក់ស្លុតនិងភ័យខ្លាចខ្លាំងនូវភាពអាម៉ាស់ដែលអាចកើតចំពោះខ្លួននិងគ្រួសារ បុទុមយល់ព្រម ទាំងបង្ខំចិត្ត ។

យប់មួយ បុទុមនៅហាងអ៊ុតសក់ម្នាក់ឯង ពេលសុជាតិឲ្យនាងនៅដល់យប់ ដើម្បីប្រើទីតាំងហាងអ៊ុតសក់នោះ ។ ថៅកែហាងអ៊ុតសក់សួរទៅបុទុម ថាតើនាងមិនអីទេឬ? ហើយអ្នកអាចឃើញទឹកមុខពោរពេញដោយក្តីព្រួយ បារម្ភរបស់នាង ។ ក្រោយពេលថៅកែហាងចាកចេញទៅបាត់ បុទុមចាប់ផ្តើមហៅវីដេអូទៅកាន់សុជាតិ ដោយធ្វើតាមការណែនាំដែលសុជាតិបានប្រាប់ ។ ភ្លាមៗ បុទុមបានលឺសម្លេងម៉ូតូឈប់នៅខាងក្រៅ ដូច្នេះនាង ប្រញាប់ប្រញាល់បិទបាំងស្ថានភាពដែលកំពុងកើតឡើង ប៉ុន្តែវាយឺតបន្តិចទៅហើយ ដោយថៅកែហាងបាន ឃើញនូវអ្វីដែលកើតឡើង និងបានបង្ហាញការព្រួយបារម្ភ ដូចជាម្តាយម្នាក់ចំពោះកូន ខណៈពេលដែលបុទុម ឈរស្ងៀមជាមួយនឹងភាពទុកសោកយ៉ាងខ្លាំង ។

នៅជុំវិញពិភពលោក ការគម្រាមនៃការកេងប្រវ័ញ្ចកុមារតាមអនឡាញ កំពុងកើនឡើងយ៉ាងខ្លាំង ។ បើមាន នរណាម្នាក់សុំអ្នកឲ្យធ្វើអ្វីមួយដែលអ្នកមិនចង់ធ្វើ ឬ បើមាននរណាគម្រាមអ្នកតាមអនឡាញ អ្នកមិនត្រូវធ្វើតាម គេនោះទេ ។ ផ្ទុយមកវិញ អ្នកត្រូវសុំជំនួយភ្លាមៗ ពីមនុស្សដែលអ្នកទុកចិត្ត ឬ ពីស្ថាប័នដែលអាចជួយអ្នកបាន ។ ទោះបីជាអ្នកបានផ្ញើរូបភាព ឬ វីដេអូទៅគេហើយក៏ដោយ នៅតែមានមនុស្សដែលអាចជួយអ្នកបាន ។

 

សញ្ញាសម្គាល់

  • ទទួលបានសារ រូបភាព ឬ វីដេអូអាក្រាត អាសអាភាស 
  • រងគម្រាម ចែកចាយរូបភាព ឬ វីដេអូអាក្រាតទៅមិត្តភក្តិ ក្រុមគ្រួសារ ឬមិត្តរួមការងារ បើអ្នកមិនព្រមធ្វើតាម 
  • ទាមទារឲ្យ វេរលុយ អំណោយ ឬ របស់មានតម្លៃនានា ជាថ្នូរមិនចែកចាយរូបភាពអាក្រាតរបស់ជនរងគ្រោះ 
  • ជនល្មើសអាចព្យាយាមទាក់ទងជាមួយមនុស្សដែលជនរងគ្រោះស្គាល់ ឬទុកចិត្ត ដូចជាមិត្តភក្តិ សមាជិកគ្រួសារ ឬ ដៃគូស្នេហា ដើម្បីស្វែងរកព័ត៌មានផ្ទាល់ខ្លួនរបស់ជនរងគ្រោះ 
  • ប្រើល្បិចបោកបញ្ឆោតឲ្យចែករំលែកព័ត៌មានផ្ទាល់ខ្លួន ឬ រូបភាពអាក្រាត 
  • ប្រើចិត្តសាស្រ្តអារម្មណ៍ធ្វើឲ្យជនរងគ្រោះយល់ថាខ្លួនខុស ឬ រងភ័យខ្លាច បង្ខំចិត្តឲ្យយល់ព្រមធ្វើតាម 
  • កាត់ផ្តាច់ជនរងគ្រោះ មិនឲ្យស្នើសុំជំនួយ ឬ កុំឲ្យទុកចិត្តអ្នកដទៃ 
  • គម្រាមបង្ខូចកេរ្តិ៍ឈ្មោះជនរងគ្រោះ លាតត្រលាងការសម្ងាត់ ឬ បង្កផលប៉ះពាល់ដល់ជីវិតឯកជន និងការងារ
  • អាចចូលទៅគ្រប់គ្រងគណនេយ្យ ឬ ប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់ជនរងគ្រោះ និងរហូតដល់កាន់កាប់រូបភាពអាក្រាតនានារបស់ជនរងគ្រោះ  
  • ប្រមែប្រមូលព័ត៌មានរបស់ជនរងគ្រោះ ដោយតាមដានជនរងគ្រោះលើអនឡាញ ដូចជាតាមរយៈបណ្តាញសង្គម  
  • ប្រើភាសាបោកបញ្ឆោត ដូចជាការទម្លាក់កំហុសលើជនរងគ្រោះ ឬ ធ្វើឲ្យជនរងគ្រោះមិនទុកចិត្តលើខ្លួនឯង ដើម្បីទាមទារឲ្យជនរងគ្រោះទទួលខុសត្រូវលើស្ថានភាពដែលកើតឡើង 
  • ការគម្រាមដោយប្រើរូបអាក្រាត អាចកើតឡើងដោយសារការសងសឹក ឬ ចេតនាអាក្រក់ណាមួយ ដូចជា ដៃគូស្នេហាចាស់មានបំណងធ្វើបាបលើជនរងគ្រោះ 
  • ជនរងគ្រោះអាចរងគម្រាមក្នុងរយៈពេលយូរ

.

សញ្ញាសម្គាល់ខ្លះៗដែលបញ្ជាក់ថានរណាម្នាក់អាចជាជនរងគ្រោះ ឬកំពុងឈានទៅរកការរងគ្រោះពី ការគម្រាមដោយប្រើរូបអាក្រាត៖

  • ប្រើប្រាស់ ឬ ទទួលបានអំណោយមា ឬ របស់មានតម្លៃ ដោយគ្មានមូលហេតុជាក់លាក់ 
  • ហាក់បង្ហាញភាពសោកសៅ ឬ ការផ្តាច់ខ្លួន ក្រោយពីប្រើប្រាស់អ៉ីនធឺណិត ឬ ការផ្ញើសារ 
  • ផ្តាច់ទំនាក់ទំនង - ដាច់ឆ្ងាយពីមិត្តភក្តិ លែងចូលរួមជាមួយមិត្តភក្តិដូចសព្វដង ប្រែក្លាយជាដកខ្លួនពីគ្រួសារ មិត្តភក្តិ 
  • ផ្លាស់ប្តូរ របៀបតែងខ្លួន ស្រកគីឡូ តែងខ្លួនតិចជាង ឬ ច្រើនជាងមុន 
  • អារម្មណ៍ឆាប់ប្តូរផ្លាស់ ងាយខឹង ងាយច្រលោត ឬ ផ្តាច់ចេញពីគេឯង 
  • កុមារ មានលេខទូរសព្ទទាក់ទងច្រើន ទទួលបានសារច្រើន ឬ អាស័យដ្ឋានអ៉ីម៉ែលច្រើន 
  • បង្ហាញឥរិយាបថ លាក់បាំង ពេលសួរនាំថាកំពុងធ្វើអី 
  • ទទួលបានសារឬការហៅចូលច្រើន 
  • កើនឡើងខ្លាំងលើការប្រើប្រាស់ទូរសព្ទ លេងហ្គេម ឬ ឧបករណ៍អេឡិចត្រូនិចនានា 
  • ចេញពីផ្ទះដោយគ្មានហេតុផលសមស្រប និងបាត់ដំណឹង មួយរយៈពេល ឬ ឧស្សាហ៍មកដល់ផ្ទះយឺត 
  • អាចកំពុងប្រព្រឹត្តអាជីវកម្មផ្លូវភេទ 
  • មានបញ្ហាក្នុងការគេង ឬ ទទួលអាហារ (បង្ហាញចេញស្ថានភាព ថប់បារម្ភ) 
  • មានស្លាកស្នាមរបួសរាងកាយ ដោយគ្មានហេតុផល 
  • គេចសាលា ឬ បង្កការរំខាននៅក្នុងថ្នាក់រៀន

 

 

Story

In this scenario, we meet a young girl, Botum, standing at the altar for her mother, who just passed away. She is in her own world until she receives a text from Socheat... Soon, we learn that Botum’s father is without work, and Botum has dropped out of school to work at the salon to help support her family. Later that night, while the rest of her family sleeps, Botum is texting Socheat when he sends her $100, and she is so grateful knowing what this means for her family.

The next day, Botum arrives at the salon looking disheveled after riding her bike. While fixing herself, after the salon owner's reprimand, she receives a photo from Socheat of a young man with his top off playing football. A colleague from work sees and comments on how hot her boyfriend is; when Botum goes to reply, she is nervous and realizes she doesn’t really know him.

After picking up the money from Socheat, Botum treats her family to a large meal, making everyone feel lighter. During dinner, Botum is texting Socheat, and she says she doesn’t know how to thank him for the money, and he says he would love to ‘see something nice.’ Botum goes to the toilet to take the call from Socheat, but his screen is dark. Meanwhile, we see that Socheat is not who he says he is and is recording the call with Botum to sell online.

The next day, the same thing happens, but Botum is more confident, especially after Socheat wants to make it official. However, things quickly take a turn when Botum receives a text from Socheat with a screenshot from their video call the night before. She begs him to keep it a secret, but he then sends a screenshot of the private web page where her images and videos are online. Socheat threatens to send the images and videos to her family unless she promises to do more. After panicking with the possible outcome of bringing shame to her family, she reluctantly agrees.

One night, Botum is still at the salon when Socheat asks her to stay late and use the salon. The salon owner asks if everything is okay, and you can see her concern because Botum has been withdrawn. Once the salon owner leaves, Botum begins her video call with Socheat, where she follows the instructions he gives as he is paid for specific requests. Soon, she hears a motorcycle stop outside and quickly tries to hide what is happening, but it is too late; the salon owner sees and shows motherly concern while Botum is frozen and distraught.

All over the world, the threat of online child exploitation is at an all-time high. If anyone asks you to do something you’re uncomfortable with or starts threatening you online, you don’t have to do what they say. Instead, you should immediately ask for help from someone you trust or an organization designed to help you. Even if you already sent an image or a video, there are people who can help.

.

Indicators

  • Receive unsolicited sexually explicit content, such as images, videos, or messages.
  • Threats to expose intimate images or videos to friends, family, or colleagues unless they comply with demands.
  • Demands demand money, gifts, or other favors from the victim in exchange for not releasing sexual content.
  • The blackmailer may impersonate someone the victim knows or trusts, such as a friend, family member, or romantic partner, to access the victim's sensitive information.
  • Manipulation to share more explicit content or personal information.
  • Using emotional exploitation to make the victim feel guilty or threatened, compelling them to comply with the demands.
  • Isolation of the victim by discouraging them from seeking help or confiding in others.
  • Threats to damage the victim's reputation, exposing their secrets, or harming their personal and professional life.
  • Gained access to the victim's private information or accounts, leading to the possession of intimate content.
  • Gathering information about the victim through online stalking, such as social media
  • Use of manipulative language, such as gaslighting or victim-blaming, to make the victim feel responsible for the situation.
  • Sextortion may be motivated by revenge or malicious intent, such as a former partner seeking to harm the victim.
  • Victims may be threatened over an extended period.

.

Some signs that someone could soon be (or is already) a victim of sextortion

  • Appearing with unexplained gifts/possessions that cannot be accounted for
  • Seems upset or withdrawn after using the internet or texting
  • Breakdown of relationships - isolated from peers/friends and not mixing with usual friends - becoming estranged from family/friends
  • Changed physical appearance - lost weight, wearing more/less makeup
  • Changes in temperament - starts to become moody, aggressive, or withdrawn
  • The child has lots of new phone numbers, texts, or email addresses
  • Displaying secretive behavior when asked what they are doing.
  • Excessive receipt of texts/calls
  • Excessive use of mobile phone, gaming console, or other electronic device
  • Leaving home without explanation and going ‘missing’ for periods of time or regularly returning home late
  • May be providing commercial sex
  • Problems sleeping or eating (demonstrating anxiety)
  • Signs of unexplained physical harm
  • Skips school or starts being disruptive in class

Confirmation Content


   

ទាសភាពនៅតែមាននាពេលបច្ចុប្បន្ន ។

បើសង្ស័យ សូមរាយការណ៍!

MODERN DAY SLAVERY EXISTS.

IF YOU SUSPECT IT, REPORT IT.

Confirmation Content

រាយការណ៍

REPORT NOW


 

លេខទូរសព្ទនគរបាលប្រឆាំងអំពើជួញដូរមនុស្ស

Anti-Human Trafficking Police Hotline

១២៨៨

1288

 

រាយការណ៍ករណីបំពានផ្លូវភេទកុមារតាមអនឡាញ

Call to report child sexual abuse

(+855) 092 311 511

 

ចុចត្រង់នេះដើម្បីសុំជំនួយ

Click to get help:

តេឡេក្រាម @CYSM_BOT (Telegram)

Whatsapp

 

 

Confirmation Content

អំពី

  
អំពើជួញដូរមនុស្សជាឧក្រិដ្ឋកម្មសកលមួយដែលរីករាលដាលយ៉ាងឆាប់រហ័សនិងកំពុងប៉ះពាល់ដល់មនុស្សនិងសេដ្ឋកិច្ចក្នុងទ្វីបនានាជុំវិញពិភពលោក ។ បញ្ហានេះកើតឡើងនៅក្នុងវិស័យ ឧស្សាហកម្មនានាដែលទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ។


តើអ្នកអាចឃើញខ្ញុំទេ? មានគោលបំណង អប់រំនិងបំពាក់ការ យល់ដឹង ដើម្បីឲ្យសាធារណៈជនទូទៅស្គាល់អំពីស្ថានភាពនៃ អំពើជួញដូរមនុស្សដែលកើតឡើងក្នុងប្រទេសឬតំបន់ដែលពួកគេរស់នៅ និងចេះរាយការណ៍ ។ កាលណារាយការណ៍កាន់តែច្រើន ជនរងគ្រោះកាន់តែច្រើននឹងត្រូវបានកំណត់អត្តសញ្ញាណ ។

តើអ្នកអាចឃើញខ្ញុំទេ? នាំយកការយល់ដឹងជូនដល់មនុស្សរាប់ លាននាក់ រួមទាំងបុរស ស្រ្តី និងកុមារដែលកំពុងជាប់ក្នុងអន្ទាក់ ទាសភាពនៅជុំវិញពិភពលោក ។ តាមរយៈកិច្ចសហការជាមួយ មន្រ្តីអនុវត្តន៍ច្បាប់ រដ្ឋាភិបាល ម្ចាស់អាជីវកម្ម និង អង្គការមិនមែនរដ្ឋាភិបាលនានា យើងមានគោលដៅប្រែក្លាយការយល់ដឹង ទៅជាសកម្មភាព ។ ចុចលើសេណារីយ៉ូខាងលើ ដើម្បីទស្សនានិងស្វែងយល់បន្ថែម ។

  

About

HUMAN TRAFFICKING IS THE FASTEST GROWING GLOBAL CRIME AFFECTING EVERY CONTINENT AND ECONOMIC STRUCTURE IN THE WORLD. IT IS HAPPENING IN INDUSTRIES THAT WE INTERACT WITH DAILY.

 

The purpose of Can You See Me? is to educate and equip the general public to recognize how human trafficking may present itself in a specific country and region and to report suspicious situations. An increase in reports will lead to an increase in victim identification.

Can You See Me? exists to bring awareness to the millions of men, women, and children who are currently trapped in slavery across the world. By partnering with law enforcement, governments, businesses, and NGOs, our goal is to turn awareness into action. Click the scenarios above to find out more information and to watch the PSA videos.

   

Confirmation Content

ចូលរួមចែករំលែក
Help us spread the word.

   ឯកសារបន្ថែម   

Confirmation Content

រូបភាព   
  

ខិតបណ្ណ    
  

.

.

Posters   
  

.

Indicator Sheets    
  

.

Confirmation Content

សម្រាប់ព័ត៌មានបន្ថែមអំពី អេ២១ ឬ អំពើជួញដូរមនុស្ស ក្នុងប្រទេសកម្ពុជា ចូលទៅកាន់ A21.ORG/CAMBODIA ឬ ផ្ញើអ៊ីម៉ែលទៅ INFO.CM@A21.ORG

ដើម្បីរាយការណ៍ករណីសង្ស័យ សូមទាក់ទងទៅបណ្តាញទូរសព្ទថ្នាក់ជាតិឆ្លើយតបអំពើជួញដូរ មនុស្ស៖ ១២៨៨

.

សម្រាប់ព័ត៌មានបន្ថែមអំពី អេ២១ ឬ អំពើជួញដូរមនុស្ស ក្នុងប្រទេសកម្ពុជា ចូលទៅកាន់ A21.ORG/CAMBODIA
ឬ ផ្ញើអ៊ីម៉ែលទៅ INFO.CM@A21.ORG

ដើម្បីរាយការណ៍ករណីសង្ស័យ សូមទាក់ទងទៅបណ្តាញទូរសព្ទថ្នាក់ជាតិឆ្លើយតបអំពើជួញដូរ មនុស្ស៖ ១២៨៨

.

FOR MORE INFORMATION ON A21 OR HUMAN TRAFFICKING IN CAMBODIA,
VISIT A21.ORG/CAMBODIA OR EMAIL info.CM@a21.org.

To report a suspected case, contact the National Human Trafficking Hotline at: 1288

Confirmation Content