Confirmation Content
.
សេណារីយ៉ូនេះ បង្ហាញអំពីសាច់រឿងរបស់ក្មេងស្រីពីរនាក់គឺ សិលា និង ចន្ទ្រា អាយុ ១៧ ឆ្នាំ ដែលបានធ្វើដំណើរទៅរកជីវិតថ្មី នៅឯបរទេស បន្ទាប់ពីពួកគេទទួលបានការបញ្ចុះបញ្ចូលពី មីងដា ដែលជាអាជីវករម្នាក់ ដោយសន្យាថាពួកគេនឹងទទួលបានការងារ ប្រាក់កម្រៃខ្ពស់ ។ សីលា ស្ទាក់ស្ទើរ ប៉ុន្តែ ចន្រ្ទា មិត្តរបស់នាង មានចិត្តត្រេកអរចំពោះឱកាសការងារនេះ ហើយជម្រុញឲ្យពួកគេយល់ព្រម ។
បន្ទាប់ពីទទួលយកឱកាសនេះ មីងដា បានសន្យាថា នឹងរៀបចំអ្វីៗគ្រប់យ៉ាង។ សិលា ស្ទាក់ស្ទើចំពោះឱកាសនេះ ប៉ុន្តែ ចន្រ្ទា តែងតែលើកទឹកចិត្តនាងថា នេះជាគំនិតល្អ។ សូម្បីតែម្តាយរបស់សិលាក៏បាននិយាយថា សិលា គួរតែមានអារម្មណ៍រីករាយចំពោះឱកាសនេះ ព្រោះនាងអាចស្គាល់ពិភពលោកខាងក្រៅ ។ ក្មេងស្រីទាំងពីរ បានលាមិត្តភក្តិបងប្អូន និង ក្រុមគ្រួសារនាង បន្ទាប់ពីពួកគេទទួលបានការប្រោសព្រំពីឪពុក ម្តាយ ចាស់ទុំ សុំក្តីសុខក្នុងការធ្វើដំណើររបស់ពួកគេ ។ បន្ទាប់មក ពួកគេបានជួប មីងដា នាំពួកគេទៅព្រលាន យន្តហោះ ធ្វើដំណើរទៅបរទេស ជាមួយក្តីសង្ឃឹមថ្មីក្នុងជីវិត ។ ពេលទៅដល់បរទេស ក្មេងស្រីទាំងពីរ ត្រូវគេបំបែកឲ្យទៅ កន្លែងផ្សេងគ្នា ។ ទោះជាប្រឹងប្រកែក និងសុំនៅជាមួយគ្នាក្តី ចន្រ្ទាត្រូវបុរសបរទេសម្នាក់ នាំទៅ រីឯ សិលាត្រូវ បាននាំទៅផ្ទះបុរសបរទេសម្នាក់ផ្សេងទៀត ។
ពេលទៅដល់ផ្ទះនោះ បុរសម្នាក់ឈ្មោះ យីឆិន នាំសិលាចូលក្នុង ។ នាងបានជួបម្តាយ យីឆិន ឈ្មោះ ហ្វេន ។ ហ្វេនបានហុចទឹកមួយកែវ មានដាក់ថ្នាំសន្តំ ឲ្យសិលាផឹក ។ សិលាត្រូវបានគេនាំចូលបន្ទប់ ។ ទូរសព្ទនាងគ្មាន សេវាទេ ប៉ុន្តែពេលទូរសព្ទនាងរោទិ៍ យីឆិនដឹងថាសិលាមានទូរសព្ទ ។ យីឆិនបានស្រែកដាក់នាង ក្រោយមក បានរំលោភនាង លើកទីមួយ ។ ហ្វេន បន្តឲ្យសិលាផឹកទឹក ដែលមានដាក់ថ្នាំ ដោយមិនខ្វល់ការរំលោភបំពាន ដែលកើតឡើងក្នុងផ្ទះរបស់គាត់ ។ មួយថ្ងៃក្រោយមក អ្នកជិតខាងម្នាក់បានលឺសម្លេងសិលា អង្វរកុំធ្វើបាបនាង ។ បុរសជិតខាងបង្ហាញទឹកមុខ ព្រួយបារម្ភចំពោះសិលា ប៉ុន្តែគាត់មិនបានធ្វើកិច្ចអន្តរាគមន៍អ្វីនោះទេ ។
នៅឯភូមិកំណើតនោះវិញ ម្តាយសិលាកំពុងអង្វរសុំ មីងដា ឲ្យជួយរកព័ត៌មានអំពីកូនរបស់គាត់ ដោយគាត់មិនជឿ ថាកូនរបស់គាត់រត់តាមប្រុស ដូចពាក្យដែលមីងដាបាននិយាយប្រាប់នោះទេ ។ រយៈពេល ៩ ខែក្រោយមក សិលាមានផ្ទៃពោះ ។ នាងបានជួបជាមួយអ្នកជិតខាង ដែលធ្លាប់លឺការអង្វរកុំឲ្យគេធ្វើបាប កាលពីប៉ុន្មានខែមុន ។ អ្នកអាចឃើញថា ទឹកមុខគាត់បង្ហាញក្តីបារម្ភចំពោះអ្វីដែលកើតឡើង ព្រោះសិលាមានស្លាកស្នាមយ៉ាងច្បាស់ លើរាងកាយនាង ប៉ុន្តែ ភ្លាមនោះ យីឆិននិងហ្វេនបានត្រឡប់មកដល់ផ្ទះវិញ ។
បន្ទាប់ពីសិលាសម្រាលកូនរួច នាងត្រូវត្រឡប់ទៅធ្វើការងារផ្ទះវិញភ្លាមៗ រីឯហ្វេនមើលថែកូនសិលា ។ ថ្ងៃមួយ ពេលសិលាចេញក្រៅទិញរបស់របរឲ្យកូននាង សិលាមានក្តីក្លាហានសុំខ្ចីទូរសព្ទពីអ្នកលក់ ប៉ុន្តែអ្នកលក់បដិសេធ មិនឲ្យខ្ចី ។ ភ្លាមនោះ អ្នកជិតខាងបានលេចមុខឡើង ហើយឲ្យសិលាខ្ចីទូរសព្ទរបស់គាត់ ។ សិលា ប្រញាប់ប្រញាល់ ហៅទូរសព្ទទៅម្តាយនាងនិងទទូចឲ្យរកជំនួយ និងប្រាប់ម្តាយថា នាងកំពុងរងការបង្ខំឲ្យធ្វើ ការផ្ទុយពីឆន្ទៈរបស់នាង ។ ពេលសិលាចាកចេញពីហាងទំនិញ អ្នកជិតខាងសំឡឹងមើលនាងដោយក្តីបារម្ភ ដោយសារតែសិលាពោរពេញដោយទុកសោកនិងភាពឯកោ ។
.
This scenario shows the story of Seila and Chantra. The 17-year-olds believe they are embarking on a journey to a new life after they are approached by an older business lady, Ming-Da, who promises them a job with good pay. While Seila hesitates, her best friend Chantrea is excited about the opportunity and pushes them to take it.
After agreeing to the opportunity, Ming-Da promises to arrange everything. Seila is still hesitant about the opportunity, but Chantrea constantly encourages her that this is a good idea. Even Seila’s mother says she should be excited about this opportunity to see the world. The girls say goodbye to their friends and family and partake in a celebration wishing them well on their journey. Soon, they meet Ming-Da, who takes them to the airport, where they travel to a foreign country, hoping for a better life. Shortly after arriving, the girls learn they are being split up. After fighting to stay together, Chantrea is taken by a foreign man while Seila is taken to another man’s apartment.
After arriving at the apartment, the man, Yichen, takes her inside, where she meets his mother, Fen, and is given a drugged drink. When Seila is brought to her ‘room,’ she realizes she doesn’t have service, but when her phone gets a call, Yichen discovers she has it, and he yells at her before sexually abusing her for the first time. Fen constantly makes Seila take the drugged drink while ignoring the continual abuse in her home. One day, a neighbor hears Seila pleading for help during the abuse, and while his face shows concern, he does nothing.
Back in her village, Seila’s mother is begging for news about her daughter from Ming-Da, who lies and says that Seila ran away. After nine months, Seila is pregnant when she runs into the neighbor who heard her all those months ago; you can see he is concerned about what is happening as Seila is visibly bruised, but then Yichen and Fen return.
After Seila has her baby, she is immediately put back to work in the home while Fen cares for Seila’s child. One day, when Seila is out shopping for her child, she bravely asks the sales lady for a phone, and when she coldly refuses, the neighbor appears and offers Seila his cellphone. She quickly calls her mother and pleads for help, letting her know she is being held against her will. As she leaves the store, the neighbor watches with concern as Seila is desperate and distraught.
.
.
Confirmation Content
.
នៅក្នុងសាច់រឿងនេះ មានតួអង្គក្មេងស្រីម្នាក់ឈ្មោះថា បុទុម ឈរនៅក្បែរកោដ្ឋម្តាយនាង ដែលទើបតែបានចែកឋាន ។ នាងសញ្ជប់សញ្ជឹង រហូតដល់ពេលសម្លេងសារទូរសព្ទមួយពីសុជាតិបានប ន្លឺឡើង…. ភ្លាមៗក្រោយមក យើងដឹងថាឪពុករបស់បុទុម មិនមានការងារនោះទេ រីឯបុទុមត្រូវបោះបង់ការ សិក្សា ទៅធ្វើការនៅហាងអ៊ុតសក់ ដើម្បីរកប្រាក់ជួយគ្រួសារ ។ នៅពេលរាត្រី ខណៈដែលសមាជិកគ្រួសារ គេងលក់ បុទុមវិញកំពុងផ្ញើសារជាមួយសុជាតិ ដែលបានផ្ញើប្រាក់ ១០០ដុល្លា ដែលធ្វើឲ្យនាងមានចិត្តត្រេកអរ យ៉ាងខ្លាំង ជាពិសេសក្នុងពេលដែលគ្រួសារនាងត្រូវការថវិកាយ៉ាងខ្លាំង ។
ថ្ងៃបន្ទាប់ បុទុមបានទៅដល់ហាងអ៊ុតសក់ ដោយជិះកង់បែកញើសរហាម ។ ក្រោយពីសម្អាតខ្លួន ព្រោះថៅកែស្តីឲ្យ នាងទទួលបានរូបថតក្មេងប្រុសម្នាក់ដោះអាវលេងបាវ ពីសុជាតិ ។ មិត្តរួមការងារបុទុមឃើញ និងនិយាយថា ក្មេងប្រុសក្នុងរូបនេះសង្ហាណាស់ ។ នៅពេលបុទុមប្រុងឆ្លើយតបទៅវិញ នាងមានអារម្មណ៍អៀន ខ្មាស់ និងស្ទាក់ស្ទើរ ដោយនាងមិនបានស្គាល់ក្មេងប្រុសនេះទេ ។
បន្ទាប់ពីទទួលបានប្រាក់ពីសុជាតិ បុទុមបានទិញម្ហូបឆ្ងាញ់ៗឲ្យគ្រួសារនាងញាំ ដែលធ្វើឲ្យគ្រប់គ្នារីករាយ ។ ពេលញាំបាយល្ងាច បុទុមបានផ្ញើសារទៅសុជាតិ ហើយនាងបាននិយាយថា នាងមិនដឹងជាគួរធ្វើបែបណា ដើម្បីអរគុណដល់សុជាតិសម្រាប់ប្រាក់ដែលបានផ្ញើនេះទេ ។ ពេលនោះសុជាតិបានប្រាប់ថា គាត់ចង់ “មើលអ្វី ដែលស្អាតៗ” ។ បុទុមបានទៅបន្ទប់ទឹក ដើម្បីទទួលការហៅចូលពីសុជាតិ ប៉ុន្តែអេក្រង់របស់សុជាតិ ងងឹត មើលមិនឃើញរូបសុជាតិទេ ។ ពេលនោះ យើងអាចដឹងថា សុជាតិមិនមែនជាបុរសម្នាក់ ដូចដែលគាត់បានប្រាប់ នោះទេ ហើយគាត់ថែមទាំងបានថតទុកនូវវីដេអូដែលជជែកជាមួយបុទុមទុកលក់លើអនឡាញផងដែរ ។
ថ្ងៃបន្ទាប់ រឿងដដែលនេះបន្តកើតឡើង ប៉ុន្តែបុទុមមានទំនុកចិត្តជាងមុន ជាពិសេសបន្ទាប់ពីសុជាតិចង់ធ្វើជា សង្សារជាមួយនាង ។ ប៉ុន្តែ គ្រប់យ៉ាងបានផ្លាស់ប្រែយ៉ាងឆាប់រហ័ស នៅពេលបុទុមទទួលសារមួយពីសុជាតិ អមជាមួយនឹងរូបភាពថតទុកនៃការជជែកតាមវីដេអូ កាលពីយប់មុន ។ បុទុមអង្វរសុជាតិ ឲ្យរក្សាអាថ៌កំបាំងនេះ ប៉ុន្តែ សុជាតិបានផ្ញើរូបភាពនៃគេហទំព័រមួយដែលមានរូបភាពនិងវីដេអូអាក្រាតរបស់បុទុមត្រូវបានដាក់បង្ហាញ លើអនឡាញ ។ សុជាតិគម្រាមផ្ញើរូបភាពនិងវិដេអូទាំងនេះទៅគ្រួសារបុទុម បើបុទុមមិនព្រមធ្វើតាម ។ ដោយតក់ស្លុតនិងភ័យខ្លាចខ្លាំងនូវភាពអាម៉ាស់ដែលអាចកើតចំពោះខ្លួននិងគ្រួសារ បុទុមយល់ព្រម ទាំងបង្ខំចិត្ត ។
យប់មួយ បុទុមនៅហាងអ៊ុតសក់ម្នាក់ឯង ពេលសុជាតិឲ្យនាងនៅដល់យប់ ដើម្បីប្រើទីតាំងហាងអ៊ុតសក់នោះ ។ ថៅកែហាងអ៊ុតសក់សួរទៅបុទុម ថាតើនាងមិនអីទេឬ? ហើយអ្នកអាចឃើញទឹកមុខពោរពេញដោយក្តីព្រួយ បារម្ភរបស់នាង ។ ក្រោយពេលថៅកែហាងចាកចេញទៅបាត់ បុទុមចាប់ផ្តើមហៅវីដេអូទៅកាន់សុជាតិ ដោយធ្វើតាមការណែនាំដែលសុជាតិបានប្រាប់ ។ ភ្លាមៗ បុទុមបានលឺសម្លេងម៉ូតូឈប់នៅខាងក្រៅ ដូច្នេះនាង ប្រញាប់ប្រញាល់បិទបាំងស្ថានភាពដែលកំពុងកើតឡើង ប៉ុន្តែវាយឺតបន្តិចទៅហើយ ដោយថៅកែហាងបាន ឃើញនូវអ្វីដែលកើតឡើង និងបានបង្ហាញការព្រួយបារម្ភ ដូចជាម្តាយម្នាក់ចំពោះកូន ខណៈពេលដែលបុទុម ឈរស្ងៀមជាមួយនឹងភាពទុកសោកយ៉ាងខ្លាំង ។
នៅជុំវិញពិភពលោក ការគម្រាមនៃការកេងប្រវ័ញ្ចកុមារតាមអនឡាញ កំពុងកើនឡើងយ៉ាងខ្លាំង ។ បើមាន នរណាម្នាក់សុំអ្នកឲ្យធ្វើអ្វីមួយដែលអ្នកមិនចង់ធ្វើ ឬ បើមាននរណាគម្រាមអ្នកតាមអនឡាញ អ្នកមិនត្រូវធ្វើតាម គេនោះទេ ។ ផ្ទុយមកវិញ អ្នកត្រូវសុំជំនួយភ្លាមៗ ពីមនុស្សដែលអ្នកទុកចិត្ត ឬ ពីស្ថាប័នដែលអាចជួយអ្នកបាន ។ ទោះបីជាអ្នកបានផ្ញើរូបភាព ឬ វីដេអូទៅគេហើយក៏ដោយ នៅតែមានមនុស្សដែលអាចជួយអ្នកបាន ។
.
In this scenario, we meet a young girl, Botum, standing at the altar for her mother, who just passed away. She is in her own world until she receives a text from Socheat... Soon, we learn that Botum’s father is without work, and Botum has dropped out of school to work at the salon to help support her family. Later that night, while the rest of her family sleeps, Botum is texting Socheat when he sends her $100, and she is so grateful knowing what this means for her family.
The next day, Botum arrives at the salon looking disheveled after riding her bike. While fixing herself, after the salon owner's reprimand, she receives a photo from Socheat of a young man with his top off playing football. A colleague from work sees and comments on how hot her boyfriend is; when Botum goes to reply, she is nervous and realizes she doesn’t really know him.
After picking up the money from Socheat, Botum treats her family to a large meal, making everyone feel lighter. During dinner, Botum is texting Socheat, and she says she doesn’t know how to thank him for the money, and he says he would love to ‘see something nice.’ Botum goes to the toilet to take the call from Socheat, but his screen is dark. Meanwhile, we see that Socheat is not who he says he is and is recording the call with Botum to sell online.
The next day, the same thing happens, but Botum is more confident, especially after Socheat wants to make it official. However, things quickly take a turn when Botum receives a text from Socheat with a screenshot from their video call the night before. She begs him to keep it a secret, but he then sends a screenshot of the private web page where her images and videos are online. Socheat threatens to send the images and videos to her family unless she promises to do more. After panicking with the possible outcome of bringing shame to her family, she reluctantly agrees.
One night, Botum is still at the salon when Socheat asks her to stay late and use the salon. The salon owner asks if everything is okay, and you can see her concern because Botum has been withdrawn. Once the salon owner leaves, Botum begins her video call with Socheat, where she follows the instructions he gives as he is paid for specific requests. Soon, she hears a motorcycle stop outside and quickly tries to hide what is happening, but it is too late; the salon owner sees and shows motherly concern while Botum is frozen and distraught.
All over the world, the threat of online child exploitation is at an all-time high. If anyone asks you to do something you’re uncomfortable with or starts threatening you online, you don’t have to do what they say. Instead, you should immediately ask for help from someone you trust or an organization designed to help you. Even if you already sent an image or a video, there are people who can help.
.
.
Confirmation Content
Confirmation Content
Anti-Human Trafficking Police Hotline
Call to report child sexual abuse
Click to get help:
តេឡេក្រាម @CYSM_BOT (Telegram)
Confirmation Content
តើអ្នកអាចឃើញខ្ញុំទេ? មានគោលបំណង អប់រំនិងបំពាក់ការ យល់ដឹង ដើម្បីឲ្យសាធារណៈជនទូទៅស្គាល់អំពីស្ថានភាពនៃ អំពើជួញដូរមនុស្សដែលកើតឡើងក្នុងប្រទេសឬតំបន់ដែលពួកគេរស់នៅ និងចេះរាយការណ៍ ។ កាលណារាយការណ៍កាន់តែច្រើន ជនរងគ្រោះកាន់តែច្រើននឹងត្រូវបានកំណត់អត្តសញ្ញាណ ។
តើអ្នកអាចឃើញខ្ញុំទេ? នាំយកការយល់ដឹងជូនដល់មនុស្សរាប់ លាននាក់ រួមទាំងបុរស ស្រ្តី និងកុមារដែលកំពុងជាប់ក្នុងអន្ទាក់ ទាសភាពនៅជុំវិញពិភពលោក ។ តាមរយៈកិច្ចសហការជាមួយ មន្រ្តីអនុវត្តន៍ច្បាប់ រដ្ឋាភិបាល ម្ចាស់អាជីវកម្ម និង អង្គការមិនមែនរដ្ឋាភិបាលនានា យើងមានគោលដៅប្រែក្លាយការយល់ដឹង ទៅជាសកម្មភាព ។ ចុចលើសេណារីយ៉ូខាងលើ ដើម្បីទស្សនានិងស្វែងយល់បន្ថែម ។
The purpose of Can You See Me? is to educate and equip the general public to recognize how human trafficking may present itself in a specific country and region and to report suspicious situations. An increase in reports will lead to an increase in victim identification.
Can You See Me? exists to bring awareness to the millions of men, women, and children who are currently trapped in slavery across the world. By partnering with law enforcement, governments, businesses, and NGOs, our goal is to turn awareness into action. Click the scenarios above to find out more information and to watch the PSA videos.
Confirmation Content
Confirmation Content
ដើម្បីរាយការណ៍ករណីសង្ស័យ សូមទាក់ទងទៅបណ្តាញទូរសព្ទថ្នាក់ជាតិឆ្លើយតបអំពើជួញដូរ មនុស្ស៖ ១២៨៨
.
ដើម្បីរាយការណ៍ករណីសង្ស័យ សូមទាក់ទងទៅបណ្តាញទូរសព្ទថ្នាក់ជាតិឆ្លើយតបអំពើជួញដូរ មនុស្ស៖ ១២៨៨
.
To report a suspected case, contact the National Human Trafficking Hotline at: 1288
Confirmation Content