គឺជាការបង្ខំឱ្យនរណាម្នាក់ធ្វើការនៅកន្លែងដែលបិទសិទ្ធិសេរីភាពដោយផ្តល់ប្រាក់ឈ្នួល តិចតួច ឬមិនផ្តល់ប្រាក់ឈ្នួលទាល់តែសោះ។
គឺជាការបង្ខំ ការបោកបញ្ឆោត ឬការបង្ខំឱ្យនរណាម្នាក់ប្រព្រឹត្តអំពើពេស្យាចារ
ក្នុងឧស្សាហកម្មផ្លូវភេទ។
Confirmation Content
អំពើជួញដូរមនុស្សកេងប្រវ័ញ្ចទឹកប្រាក់ប្រមាណ ២៣៦ ពាន់លានដុល្លាអាមេរិក ជារៀងរាល់ឆ្នាំ ។ 2
គេបានប៉ាន់ប្រមាណថាមានមនុស្សប្រមាណ២៤,៩លាននាក់នៅតំបន់អាសុីប៉ាសុីហ្វិកកំពុងរស់នៅក្នុងទាសភាពសម័យទំនើប។ ចំនួននេះស្មើនឹង ៦២% នៃចំនួនទាសករសរុបដែលគេប៉ាន់ប្រមាណនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ 3
នៅក្នុងឆ្នាំ២០១៩ មានជនរងគ្រោះដោយអំពើជួញដូរមនុស្សជាច្រើនមកពីបណ្តា ២៥ រាជធានី និងខេត្តនៃប្រទេសកម្ពុជា ត្រូវបានកំណត់អត្តសញ្ញាណ។4
Confirmation Content
.
.
Confirmation Content
ពួកគេត្រូវបានអមដំណើរដោយអ្នកដែលគ្រប់គ្រងលើពួកគេ ហើយពួកគេមិនអាចនិយាយក្នុងនាមខ្លួនគេបានឡើយ ប៉ុន្តែពួកគេត្រូវបានអ្នកដទៃនិយាយជំនួស។
ពួកគេត្រូវបានគេដឹកជញ្ជូនពីកន្លែងរស់នៅទៅ និងមកន្លែងធ្វើការ ឬពួកគេរស់នៅ និងធ្វើការនៅកន្លែងតែមួយ។ ពួកគេបង្ហាញថាការបន្លាស់ទីរបស់ពួកគេត្រូវបានអ្នកដទៃគ្រប់គ្រងទាំងស្រុង។
ពួកគេមិនអាចគ្រប់គ្រង ឬរក្សាប្រាក់ចំណូលដោយខ្លួនឯង។ វាត្រូវបាន“ គេដកហូតពីការរក្សាដោយសុវត្ថិភាព” ។ ក្នុងករណីជាច្រើនបុគ្គលទាំងនោះជំពាក់បំណុលគេ ហើយត្រូវធ្វើការដើម្បីសងបំណុល។
ពួកគេទើបតែមកដល់ប្រទេសដទៃថ្មីៗ ហើយមិនចេះនិយាយភាសានៃប្រទេសនោះ ឬពួកគេចេះតែភាសាណាដែលទាំងទងទៅនឹងផ្លូវភេទ ឬការងារតែប៉ុណ្ណោះ។
ពួកគេមានការភ័យខ្លាចក្នុងការនិយាយជាមួយអ្នកខាងក្រៅ និងជាមួយអាជ្ញាធរ ចាប់តាំងពីពួកគេត្រូវបានឃ្លាំមើល និងត្រួតពិនិត្យយ៉ាងតឹងរឹងបំផុតដោយអ្នកជួញដូររបស់ពួកគេ។ ពួកគេអាចមានការភ័យខ្លាច ថប់បារម្ភ ធ្លាក់ទឹកចិត្ត និងមានការចុះចូលហួសហេតុ ហើយពួកអាចភ័យខ្លាចក្នុងការប្រាស្រ័យទាក់ទងដោយប្រើក្រសែភ្នែក។
ពួកគេអាចមានស្លាកស្នាមនៃការរំលោភបំពាន ឬសញ្ញានៃការបដិសេធក្នុងការផ្តល់នូវ អាហារ ទឹក គេងមិនគ្រប់គ្រាន់ ឬមិនមានការថែរទាំសុខភាព។
ពួកគេមិនអាចរក្សាទុកនូវលិខិតឆ្លងដែន ឯកសារបញ្ជាក់អត្តសញ្ញាណ ឬឯកសារស្របច្បាប់នានាដោយខ្លួនឯង។
Confirmation Content
ពួកគេអាចមានស្នាមជាំ មានស្លាកស្នាម និងសញ្ញាផ្សេងទៀតនៃការរំលោភបំពានលើរាងកាយ និងរងទារុណកម្ម។ ជារឿយៗជនរងគ្រោះដោយអំពើជួញដូរមនុស្សត្រូវបានគេវាយដំនៅត្រង់កន្លែងដែលមិនធ្វើឱ្យខូចរូបរាងរបស់ពួកគេ ដូចជាចាប់ពីផ្នែកខាងក្រោមខ្នងចុះក្រោមជាដើម។
ពួកគេអាចបង្ហាញសញ្ញានៃការប្រើប្រាស់គ្រឿងញៀន ឬការញៀនថ្នាំជាដើម។ ពួកគេអាចត្រូវបានបង្ខំឱ្យប្រើប្រាស់គ្រឿងញៀនដោយអ្នកជួញដូររបស់ពួកគេ ឬពួកគេងាកទៅរកការប្រើប្រាស់គ្រឿងញៀនដើម្បីដោះស្រាយបញ្ហាទាសភាពរបស់ពួកគេ។
ពួកគេអាចមិនទុកចិត្តអ្នកណាទាំងអស់ និងសង្ស័យច្រើន។ ជនរងគ្រោះដោយអំពើជួញដូរមនុស្សអាចធ្វើដូចជាពួកគេមិនទុកចិត្តមនុស្សណាម្នាក់ដែលផ្តល់ជំនួយ ឬប៉ុនប៉ងនិយាយជាមួយពួកគេ។
ពួកគេមានរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនតិចតួច ឬមិនមានទាល់តែសោះ
ពួកគេអាចបង្ហាញពីការស្រឡាញ់ ការភ្ជាប់ទំនាក់ទំនងគ្នា ឬការពឹងផ្អែកទៅលើអ្នករំលោភបំពានរបស់ពួកគេទាំងស្រុង។
ការងារពិតប្រាកដរបស់ពួកគេខុសពីការងារដែលពួកគេយល់ព្រមទទួលដូចដែលបានផ្សព្វផ្សាយ
ពួកគេមានអារម្មណ៍ថាពួកគេមិនអាចចាកចេញពីស្ថានភាពបច្ចុប្បន្នរបស់ពួកគេបានឡើយ
Confirmation Content
Confirmation Content
Confirmation Content
រក្សាទំនាក់ទំនងជាមួយសេរីភាព
Confirmation Content
សូមអរគុណសម្រាប់ការចុះឈ្មោះដើម្បីទទួលបានព្រឹត្តិប័ត្រព័ត៌មាន
យើងធ្វើការប្រាស្រ័យទាក់ទងជាមួយមនុស្សទូទៅដើម្បីចែករំលែកអំពីបញ្ហានៃការជួញដូរ មនុស្ស និងពីរបៀបដែលមនុស្សគ្រប់គ្នាអាចក្លាយជាផ្នែកមួយនៃដំណោះស្រាយ។
កម្មវិធីរចនាឡើងដោយផ្តោតលើកុមារ មានភាពលេងកំសាន្ត ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់សម្លេងកុមារ ដើម្បីការពារកុមារនិងបុគ្គលដទៃពីអំពើជួញដូរមនុស្ស ។
ថ្ងៃនៃការលើកកម្ពស់ការយល់ដឹងជាសាកល និងការធ្វើសកម្មភាពក្នុងតំបន់ប្រចាំឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស
គឺជាកន្លែងដែលផ្តល់នូវបរិយាកាសដែលមានសុវត្ថិភាពសម្រាប់កុមារដែលត្រូវបានដកចេញពីការកេងប្រវ័ញ្ច តាមរយៈការផ្តល់ឱ្យកុមារនូវសេវាថែទាំដែលចាំបាច់នានា និងកាប្រើវិធីសាស្រ្តផ្តោតលើកុមាររងគ្រោះជាចម្បងដើម្បីប្រមូលសក្ខីកម្មរបស់កុមារ សម្រាប់គាំទ្រដល់ដំណើរការនៃនីតិវិធីនៅក្នុងតុលាការក្នុងគោលបំណងដើម្បីចៀស វាងនូវការប៉ះទង្គិចផ្លូវចិត្តបន្ថែមទៀតដល់កុមារ។
យើងធ្វើការសហការយ៉ាងសកម្មក្នុងភាពជាដៃគូជាមួយមន្ត្រីអនុវត្តច្បាប់នៅក្នុងតំបន់ដើម្បីធ្វើការកំណត់អត្តសញ្ញាណជនរងគ្រោះ និងជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស
យើងធ្វើការបណ្តុះបណ្តាលដល់បុគ្គលម្នាក់ៗនៅក្នុងវិជ្ជាជីវៈការងាររបស់ពួកគេដែលភាគច្រើនពួកទំនងជាជួបជនដែលត្រូវបានសង្ស័យថាជាជនរងគ្រោះដោយអំពើជួញដូរ ដើម្បីជួយឱ្យពួកគេចេះ កំណត់សញ្ញាណជនរងគ្រោះ ព្រមទាំងចេះសម្គាល់មើលពីសញ្ញានៃអំពើជួញដូរមុស្ស និងចេះឆ្លើយតប។
យើងផ្តល់សេវាគាំទ្រគ្រប់ជ្រុងជ្រោយជូនដល់ជនដែលបានរួចជីវិតពី
អំពើជួញដូរមនុស្ស។
យើងផ្តល់ជម្រកស្នាក់នៅរយៈពេលវែងដែលប្រកបដោយ ឯករាជ្យ សុវត្ថិភាព និងស្ថេរភាពដល់ជនដែលបានរួចជីវិតពីអំពើជួញដូរមនុស្ស។
បន្ថែមលើការបញ្ជូនសេវាថែទាំនៅទូទាំងពិភពលោក យើងក៏ផ្តល់នូវសេវាបញ្ជូន និងមាតុភូមិនិវត្តន៍នៅក្នុងស្រុក និងអន្តរជាតិដល់ជនដែលបានរួចជីវិតពីអំពើជួញដូរមនុស្សផងដែរ។
យុទ្ធសាស្រ្តរបស់អេ២១ត្រូវបានរចនាឡើងឲ្យមានភាពស៊ីសង្វាក់គ្នា ប៉ុន្តែយុទ្ធសាស្រ្តនីមួយៗក៏អាចអនុវត្តបានដោយឯករាជ្យផងដែរ អាស្រ័យតាមតម្រូវការប្រទេស និងសហគមន៍នីមួយៗដែលយើងកំពុងមានវត្តមាន ។
Confirmation Content
Confirmation Content
Confirmation Content
Confirmation Content
Confirmation Content
ការសិក្សា
សិក្សាស្តីពីអំពើជួញដូរមនុស្ស និងអ្វីដែលអ្នកអាចរួមចំណែកបានតាមរយៈ កម្មវិធីផ្សព្វផ្សាយជាសកលរបស់យើង ។
បំពាក់បំប៉ន
សិក្សាស៊ីជម្រៅទៅលើយុទ្ធនាលើកកម្ពស់ការយល់ដឹងជាសកលរបស់មូលនិធិអេ២១ ដូចជា យុទ្ធនាការ តើអ្នកអាចឃើញខ្ញុំដែរឬទេ? ដើម្បីបំពាក់ខ្លួនអ្នកជាមួយចំណេះជំនាញកំណត់អត្តសញ្ញាណករណីជួញដូរមនុស្យនិងចេះរាយការណ៍ពេលជួបករណីសង្ស័យ ។
សូមធ្វើសកម្មភាព
ការសិក្សា
សិក្សាស្វែងយល់អំពីការជួញដូរមនុស្ស គ្រប់ពេលវេលា និង គ្រប់ទីកន្លែង ។ វគ្គបណ្តុះបណ្តាលក្រោមប្រធានបទ អំពើជួញដូរមនុស្ស ជាវិបត្តិសកល ត្រូវបានផ្តល់ជូនទាំងស្រុង តាមប្រព័ន្ធអនឡាញ ។
Confirmation Content
ស្ម័គ្រចិត្ត
ចូលរួមក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដោយផ្ទាល់ជាមួយការិយាល័យណាមួយក្នុងចំណោមការិយាល័យអង្គការ មូលនិធិអេ២១ទាំងអស់នៅជុំវិញពិភពលោកដើម្បីស្វែងយល់បន្ថែមអំពីវិធានការណ៍ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរ មនុស្សនៅទូទាំងពិភពលោក។
សូមធ្វើសកម្មភាព
ចែករំលែក
រៀបចំផែនការនៃព្រឹត្តិការណ៍លើកកម្ពស់ការយល់ដឹងជាសាធារណៈដើម្បីជម្រុញមិត្តភក្តិរបស់អ្នក និងប្រមូលផ្តុំពួកគេឱ្យ ចូលរួមធ្វើសកម្មភាព។
ការផ្តល់អំណាច
ជូនដំណឹងដល់សហគមន៍របស់អ្នកនូវព័ត៌មានអំពីការពិតនៃអំពើជួញដូរមនុស្សតាមរយៈកម្មវិធីអប់រំ និងធនធានដើម្បី លើកកម្ពស់ការយល់ដឹងរបស់អង្គការមូលនិធិអេ២១
Confirmation Content
បរិច្ចាគ
គាំទ្រដល់ការងាររបស់អង្គការមូលនិធិអ២១នៅជុំវិញពិភពលោកដើម្បីកាត់បន្ថយភាពងាយរងគ្រោះ ព្រមទាំងដើម្បីជួយដល់ ជនរងគ្រោះ និងស្តារជនដែលបានរួចជីវិតដោយអំពើជួញដូរមនុស្សឡើងវិញ។
សូមធ្វើសកម្មភាព
រៃអង្គាសប្រាក់
អញ្ជើញមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកឱ្យចូលរួមគាំទ្រសេរីភាពដោយចាប់ផ្តើមធ្វើយុទ្ធនាការរៃអង្គាសថវិកាដើម្បីបង្កើន ការប្រយុទ្ធប្រឆាំងនឹងទាសភាព។
ជាវទំនិញ
សូមចូលរួមទិញដើម្បីគាំទ្រដល់អង្គការមូលនិធិអេ២១ ហើយចាប់ផ្តើមការសន្ទនាជាមួយសម្លៀកបំពាក់ដែលអ្នកពាក់។
Confirmation Content
Confirmation Content
Confirmation Content
Confirmation Content
1 Walk Free, International Labour Organization (ILO), and International Organization for Migration (IOM). (2022). Global Estimates of Modern Slavery: Forced Labour and Forced Marriage. pp. 2. Retrieved from cdn.walkfree.org ▸
2 International Labor Office (ILO). (2014). Profits and Poverty: The Economics of Forced Labour. pp. 13. Retrieved from ilo.org ▸
3 Walk Free, International Labour Organization (ILO), and IOM UN Migration. (2022). Global Estimates of Modern Slavery: Forced Labour and Forced Marriage. pp. 2, 19. Retrieved from walkfree.org ▸
4 2023 Trafficking in Persons Report: Thailand. Retrieved from state.gov ▸
Confirmation Content