បេសកកម្មរបស់យើងគឺ
លុបបំបាត់ទាសភាព

ប៉ុន្តែយើងមិនអាចធ្វើវាបានដោយគ្មានការចូលរួមពីលោកអ្នកនោះទេ

សូមចូលរួមជាមួយពួកយើង

 

   

អំពើជួញដូរមនុស្ស

 

អំពើជួញដូរមនុស្សគឺជាការរំលោភទៅលើរាងកាយ និងកម្លាំងពលកម្មរបស់ កុមារ ស្រ្តី និងបុរស។ វាគឺជាទាសភាពសម័យទំនើប។

  

.

 

Labour Trafficking Icon


ការជួញដូរកម្លាំងពលកម្ម

គឺជាការបង្ខំឱ្យនរណាម្នាក់ធ្វើការនៅកន្លែងដែលបិទសិទ្ធិសេរីភាពដោយផ្តល់ប្រាក់ឈ្នួល តិចតួច ឬមិនផ្តល់ប្រាក់ឈ្នួលទាល់តែសោះ។
   
 

 

 

Sex Trafficking Icon


ការជួញដូរផ្លូវភេទ

គឺជាការបង្ខំ ការបោកបញ្ឆោត ឬការបង្ខំឱ្យនរណាម្នាក់ប្រព្រឹត្តអំពើពេស្យាចារ
ក្នុងឧស្សាហកម្មផ្លូវភេទ។

   

  

.

Confirmation Content

តួលេខនៃទាសភាព

 

49.6 million people icon

៥០

សព្វថ្ងៃនេះមានមនុស្សប្រមាណ ៤៩.៦លាននាក់នៅក្នុងពិភពលោកកំពុងរស់នៅក្នុងភាពជាទាសករ។

 

R258 trillion rand industry

$១៥០

អំពើជួញដូរមនុស្សគឺជាឧស្សាហកម្មឧក្រិដ្ឋកម្មដែលមានការរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងពិភពលោក ហើយអ្នកជួញដូរមនុស្សអាចរកចំណូលបានប្រមាណ១៥០ពាន់លានដុល្លាក្នុងមួយឆ្នាំៗ។

 

2.8 / 1,000 people in Africa

២៤,៩

គេបានប៉ាន់ប្រមាណថាមានមនុស្សប្រមាណ២៤,៩លាននាក់នៅតំបន់អាសុីប៉ាសុីហ្វិកកំពុងរស់នៅក្នុងទាសភាពសម័យទំនើប។ ចំនួននេះស្មើនឹង ៦២% នៃចំនួនទាសករសរុបដែលគេប៉ាន់ប្រមាណនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។

 

64% trafficked victims are children.

២៥

នៅក្នុងឆ្នាំ២០១៩ មានជនរងគ្រោះដោយអំពើជួញដូរមនុស្សជាច្រើនមកពីបណ្តា ២៥ រាជធានី និងខេត្តនៃប្រទេសកម្ពុជា ត្រូវបានកំណត់អត្តសញ្ញាណ។

 

Confirmation Content

.

Cellphone Image - Hotline

 

 

 

តើលោកអ្នកកំពុងជួបប្រទះករណីដែលសង្ស័យថាជាអំពើជួញដូរមនុស្សមែនទេ?សូមរាយការណ៍មកកាន់លេខទូរស័ព្ទរាយការណ៍ទាន់ហេតុការណ៍របស់ប៉ូលីស
ប្រឆាំងការជួញដូរមនុស្សតាមរយៈ
០១២ ៨៥២ ២៤១

ឈ្វេងយល់សញ្ញាសម្គាល់នៃអំពើជួញដូរមនុស្ស

 

.

Cellphone Image - Hotline

តើលោកអ្នកកំពុងជួបប្រទះករណីដែលសង្ស័យថាជាអំពើជួញដូរមនុស្សមែនទេ?សូមរាយការណ៍មកកាន់លេខទូរស័ព្ទរាយការណ៍ទាន់ហេតុការណ៍របស់ប៉ូលីសប្រឆាំងការជួញដូរមនុស្សតាមរយៈ
០១២ ៨៥២ ២៤១

ឈ្វេងយល់សញ្ញាសម្គាល់នៃអំពើជួញដូរមនុស្ស

 

 

Confirmation Content

សញ្ញាសម្គាល់មួយចំនួននៃអំពើជួញដូរមនុស្ស

សូមកត់សម្គាល់ពីតម្រុយខ្លះៗដែលយើងអាចកំណត់អត្តសញ្ញាណ
ជនរងគ្រោះនៃអំពើទាសភាពសម័យទំនើប

ត្រូវបានអ្នកដទៃគ្រប់គ្រងទាំងស្រុង

ពួកគេត្រូវបានអមដំណើរដោយអ្នកដែលគ្រប់គ្រងលើពួកគេ ហើយពួកគេមិនអាចនិយាយក្នុងនាមខ្លួនគេបានឡើយ ប៉ុន្តែពួកគេត្រូវបានអ្នកដទៃនិយាយជំនួស។

ត្រូវបានគេគ្រប់គ្រងលើការបន្លាស់ទី

ពួកគេត្រូវបានគេដឹកជញ្ជូនពីកន្លែងរស់នៅទៅ និងមកន្លែងធ្វើការ ឬពួកគេរស់នៅ និងធ្វើការនៅកន្លែងតែមួយ។ ពួកគេបង្ហាញថាការបន្លាស់ទីរបស់ពួកគេត្រូវបានអ្នកដទៃគ្រប់គ្រងទាំងស្រុង។

ចំណូលមិនគ្រប់គ្រាន់

ពួកគេមិនអាចគ្រប់គ្រង ឬរក្សាប្រាក់ចំណូលដោយខ្លួនឯង។ វាត្រូវបាន“ គេដកហូតពីការរក្សាដោយសុវត្ថិភាព” ។ ក្នុងករណីជាច្រើនបុគ្គលទាំងនោះជំពាក់បំណុលគេ ហើយត្រូវធ្វើការដើម្បីសងបំណុល។

ជាជនរបទេសពួកគេមិនចេះភាសានៃប្រទេសដែលពួកគេស្នាក់នៅ

ពួកគេទើបតែមកដល់ប្រទេសដទៃថ្មីៗ ហើយមិនចេះនិយាយភាសានៃប្រទេសនោះ ឬពួកគេចេះតែភាសាណាដែលទាំងទងទៅនឹងផ្លូវភេទ ឬការងារតែប៉ុណ្ណោះ។

មានអាការៈភ័យខ្លាច បាក់ទឹកចិត្ត និងឥរិយាបទចុះចូលហួសហេតុ

ពួកគេមានការភ័យខ្លាចក្នុងការនិយាយជាមួយអ្នកខាងក្រៅ និងជាមួយអាជ្ញាធរ ចាប់តាំងពីពួកគេត្រូវបានឃ្លាំមើល និងត្រួតពិនិត្យយ៉ាងតឹងរឹងបំផុតដោយអ្នកជួញដូររបស់ពួកគេ។ ពួកគេអាចមានការភ័យខ្លាច ថប់បារម្ភ ធ្លាក់ទឹកចិត្ត និងមានការចុះចូលហួសហេតុ ហើយពួកអាចភ័យខ្លាចក្នុងការប្រាស្រ័យទាក់ទងដោយប្រើក្រសែភ្នែក។

ស្ថានភាពសុខភាពមិនល្អ និងខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ

ពួកគេអាចមានស្លាកស្នាមនៃការរំលោភបំពាន ឬសញ្ញានៃការបដិសេធក្នុងការផ្តល់នូវ អាហារ ទឹក គេងមិនគ្រប់គ្រាន់ ឬមិនមានការថែរទាំសុខភាព។

កង្វះនូវឯកសារបញ្ជាក់អត្តសញ្ញាណជាផ្លូវការ

ពួកគេមិនអាចរក្សាទុកនូវលិខិតឆ្លងដែន ឯកសារបញ្ជាក់អត្តសញ្ញាណ ឬឯកសារស្របច្បាប់នានាដោយខ្លួនឯង។

Confirmation Content

សញ្ញានៃការរំលោភបំពានផ្នែករាងកាយ

ពួកគេអាចមានស្នាមជាំ មានស្លាកស្នាម និងសញ្ញាផ្សេងទៀតនៃការរំលោភបំពានលើរាងកាយ និងរងទារុណកម្ម។ ជារឿយៗជនរងគ្រោះដោយអំពើជួញដូរមនុស្សត្រូវបានគេវាយដំនៅត្រង់កន្លែងដែលមិនធ្វើឱ្យខូចរូបរាងរបស់ពួកគេ ដូចជាចាប់ពីផ្នែកខាងក្រោមខ្នងចុះក្រោមជាដើម។

ការរំលោភបំពានដោយសារធាតុញៀន

ពួកគេអាចបង្ហាញសញ្ញានៃការប្រើប្រាស់គ្រឿងញៀន ឬការញៀនថ្នាំជាដើម។ ពួកគេអាចត្រូវបានបង្ខំឱ្យប្រើប្រាស់គ្រឿងញៀនដោយអ្នកជួញដូររបស់ពួកគេ ឬពួកគេងាកទៅរកការប្រើប្រាស់គ្រឿងញៀនដើម្បីដោះស្រាយបញ្ហាទាសភាពរបស់ពួកគេ។

កង្វះការទុកចិត្ត ឬបាត់បង់ទំនុកចិត្ត

ពួកគេអាចមិនទុកចិត្តអ្នកណាទាំងអស់ និងសង្ស័យច្រើន។ ជនរងគ្រោះដោយអំពើជួញដូរមនុស្សអាចធ្វើដូចជាពួកគេមិនទុកចិត្តមនុស្សណាម្នាក់ដែលផ្តល់ជំនួយ ឬប៉ុនប៉ងនិយាយជាមួយពួកគេ។

កង្វះនូវរបស់របរប្រើប្រាស់ផ្ទាល់ខ្លួន

ពួកគេមានរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនតិចតួច ឬមិនមានទាល់តែសោះ

សញ្ញានៃការពឹងផ្អែក

ពួកគេអាចបង្ហាញពីការស្រឡាញ់ ការភ្ជាប់ទំនាក់ទំនងគ្នា ឬការពឹងផ្អែកទៅលើអ្នករំលោភបំពានរបស់ពួកគេទាំងស្រុង។

ត្រូវបានគេបោកបញ្ឆោតផ្តល់ការងារក្លែងក្លាយ

ការងារពិតប្រាកដរបស់ពួកគេខុសពីការងារដែលពួកគេយល់ព្រមទទួលដូចដែលបានផ្សព្វផ្សាយ

ពួកគេមានអារម្មណ៍ថាធ្លាក់ទៅក្នុងអន្ទាក់

ពួកគេមានអារម្មណ៍ថាពួកគេមិនអាចចាកចេញពីស្ថានភាពបច្ចុប្បន្នរបស់ពួកគេបានឡើយ

Confirmation Content

ដំណោះស្រាយរបស់យើង

 

នៅទូទាំងពិភពលោកវដ្តនៃការជួញដូរមនុស្សកំពុងឈានដល់ដំណាក់កាលបំបែក។ហើយការផ្តោតលើការជួយជីវិតមនុស្សម្នាក់ៗជារបៀបដែលយើងអាចបញ្ចប់ទាសភាព។

 

 

    

Confirmation Content

"គ្មាននរណាម្នាក់អាចធ្វើអ្វីគ្រប់យ៉ាងបាននោះទេ ប៉ុន្តែយើងគ្រប់គ្នាអាចធ្វើអ្វីមួយបាន។"

- ដោយលោកស្រី គ្រីស្ទីន ខេន អ្នកតស៊ូមតិ និងជាសហស្ថាបនិកអង្គការមូលនិធិអ២១


"គ្មាននរណាម្នាក់អាចធ្វើរឿងគ្រប់យ៉ាងបានទេ ប៉ុន្តែយើងម្នាក់ៗសុទ្ធតែអាចធ្វើអ្វីមួយបាន"

លោកស្រី គ្រីស្ទីន ខេន អ្នកតស៊ូមតិនិងជាសហស្ថាបនិកអង្គការមូលនិធិអេ២១

 

  

Confirmation Content

របស់យើងនៅក្នុងប្រទេសកម្ពុជា

 

ស្ថានភាពនៃការជួញដូរមនុស្សពីតំបន់មួយទៅតំបន់មួយអាចមានលក្ខណៈខុសពីគ្នា ។ ដូច្នេះ យុទ្ធសាស្រ្តក្នុងការអនុវត្តបេសកកម្មរបស់យើងក៏មានភាពខុសគ្នាពីប្រទេសមួយទៅប្រទេសមួយដែរ ។ ខាងក្រោមនេះគឺជា ដំណោះស្រាយរបស់យើង៖

   

Prensentations Icon


ការធ្វើបទបង្ហាញ


យើងធ្វើការប្រាស្រ័យទាក់ទងជាមួយមនុស្សទូទៅដើម្បីចែករំលែកអំពីបញ្ហានៃការជួញដូរ មនុស្ស និងពីរបៀបដែលមនុស្សគ្រប់គ្នាអាចក្លាយជាផ្នែកមួយនៃដំណោះស្រាយ។



   


PPP Curriculum Icon


កម្មវិធីបង្ការបឋម


យើងមានវគ្គសិក្សាចំនួន០៣សម្រាប់ជួយឱ្យកុមាររៀនតាមរយៈការលេង ហើយកម្មវិធីនេះត្រូវបានចងក្រងឡើងដើម្បី ផ្តល់អំណាចដល់កុមារ និងគាំទ្រដល់សំលេងរបស់ពួកគេដើម្បីឱ្យពួកគេចេះពីរបៀ
បការពារខ្លួន និងអ្នកដទៃពីសេណារីយ៉ូនៃអំពើជួញដូរមនុស្សផ្សេងៗ។

    


Walk For Freedom Icon


ដើរដើម្បីសេរីភាព


ថ្ងៃនៃការលើកកម្ពស់ការយល់ដឹងជាសាកល និងការធ្វើសកម្មភាពក្នុងតំបន់ប្រចាំឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស




    


Child Advocacy Icon


មជ្ឈមណ្ឌលតស៊ូមតិសម្រាប់កុមារ

គឺជាកន្លែងដែលផ្តល់នូវបរិយាកាសដែលមានសុវត្ថិភាពសម្រាប់កុមារដែលត្រូវបានដកចេញពីការកេងប្រវ័ញ្ច តាមរយៈការផ្តល់ឱ្យកុមារនូវសេវាថែទាំដែលចាំបាច់នានា និងកាប្រើវិធីសាស្រ្តផ្តោតលើកុមាររងគ្រោះជាចម្បងដើម្បីប្រមូលសក្ខីកម្មរបស់កុមារ សម្រាប់គាំទ្រដល់ដំណើរការនៃនីតិវិធីនៅក្នុងតុលាការក្នុងគោលបំណងដើម្បីចៀស វាងនូវការប៉ះទង្គិចផ្លូវចិត្តបន្ថែមទៀតដល់កុមារ។
 
   


Victim Identification Operations Icon


ប្រតិបត្តិការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្សស

យើងធ្វើការសហការយ៉ាងសកម្មក្នុងភាពជាដៃគូជាមួយមន្ត្រីអនុវត្តច្បាប់នៅក្នុងតំបន់ដើម្បីធ្វើការកំណត់អត្តសញ្ញាណជនរងគ្រោះ និងជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស

   
   


Professional Trainings Icon


វគ្គបណ្តុះបណ្តាល

យើងធ្វើការបណ្តុះបណ្តាលដល់បុគ្គលម្នាក់ៗនៅក្នុងវិជ្ជាជីវៈការងាររបស់ពួកគេដែលភាគច្រើនពួកទំនងជាជួបជនដែលត្រូវបានសង្ស័យថាជាជនរងគ្រោះដោយអំពើជួញដូរ ដើម្បីជួយឱ្យពួកគេចេះ កំណត់សញ្ញាណជនរងគ្រោះ ព្រមទាំងចេះសម្គាល់មើលពីសញ្ញានៃអំពើជួញដូរមុស្ស និងចេះឆ្លើយតប។
  


   


Aftercare Services Icon


សេវាថែទាំបន្ទាប់


យើងផ្តល់សេវាគាំទ្រគ្រប់ជ្រុងជ្រោយជូនដល់ជនដែលបានរួចជីវិតពី
អំពើជួញដូរមនុស្ស។


 
    


Accommodations Icon


ការផ្តល់កន្លែងស្នាក់នៅ


យើងផ្តល់ជម្រកស្នាក់នៅរយៈពេលវែងដែលប្រកបដោយ ឯករាជ្យ សុវត្ថិភាព និងស្ថេរភាពដល់ជនដែលបានរួចជីវិតពីអំពើជួញដូរមនុស្ស។


    


A21 Referral Service Icon


សេវាបញ្ជូនជនរងគ្រោះ

 
បន្ថែមលើការបញ្ជូនសេវាថែទាំនៅទូទាំងពិភពលោក យើងក៏ផ្តល់នូវសេវាបញ្ជូន និងមាតុភូមិនិវត្តន៍នៅក្នុងស្រុក និងអន្តរជាតិដល់ជនដែលបានរួចជីវិតពីអំពើជួញដូរមនុស្សផងដែរ។

      

 

យុទ្ធសាស្រ្តរបស់អេ២១ត្រូវបានរចនាឡើងឲ្យមានភាពស៊ីសង្វាក់គ្នា ប៉ុន្តែយុទ្ធសាស្រ្តនីមួយៗក៏អាចអនុវត្តបានដោយឯករាជ្យផងដែរ អាស្រ័យតាមតម្រូវការប្រទេស និងសហគមន៍នីមួយៗដែលយើងកំពុងមានវត្តមាន ។

 

Confirmation Content

Confirmation Content

សូមចូលរួមជាមួយយើង

នេះគឺជាសកម្មភាពប្រចាំថ្ងៃដែលអាចបញ្ចប់ទាសភាពបាន


  

 

 

 

 

 

 

 

 

ស្វ័យសិក្សា

  

ឈ្វេងយល់បន្ថែម



  


  

 

 

 

 

 

 



 


ស្វ័យសិក្សា

ឈ្វេងយល់បន្ថែម
 

Confirmation Content


  

 

 

 

 

 

 

 

 

គៀរគរសហគមន៍ចូលរួម
 

ឈ្វេងយល់បន្ថែម



  


  

 

 

 

 

 

 

 



 

គៀរគរសហគមន៍ចូលរួម

ឈ្វេងយល់បន្ថែម


Confirmation Content


  

 

 

 

 

 

 

 

 

ទ្រទ្រង់ថវិកាដំណោះស្រាយសកល

ឈ្វេងយល់បន្ថែម



  


  

 

 

 

 

 

 

 

 

 

 

ទ្រទ្រង់ថវិកាដំណោះស្រាយសកល

ឈ្វេងយល់បន្ថែម


Confirmation Content

សិក្សាស្វែងយល់ព័ត៌មានស្តីពីអំពើជួញដូរមនុស្ស រួចចែករំលែកដល់អ្នកដទៃ 

 

Learn Icon

   
ការរៀនសូត្រ

តាមរយៈកម្មវិធីលើកកម្ពស់ការយល់ដឹងស្តីពីអំពើជួញដូរមនុស្ស អ្នកអាចសិក្សាស្វែងយល់អំពីអ្វីជាអំពើជួញដូរមនុស្ស ព្រមទាំងដឹងអំពីដំណោះស្រាយនានាដែលអ្នកអាចធ្វើបានដើម្បីដោះស្រាយបញ្ហានេះ ។

សូមធ្វើសកម្មភាព

 

 

 

Equip Icon


បំពាក់បំប៉ន

សិក្សាស៊ីជម្រៅទៅលើយុទ្ធនាលើកកម្ពស់ការយល់ដឹងជាសកលរបស់មូលនិធិអេ២១ ដូចជា យុទ្ធនាការ តើអ្នកអាចឃើញខ្ញុំដែរឬទេ? ដើម្បីបំពាក់ខ្លួនអ្នកជាមួយចំណេះជំនាញកំណត់អត្តសញ្ញាណករណីជួញដូរមនុស្យនិងចេះរាយការណ៍ពេលជួបករណីសង្ស័យ ។

សូមធ្វើសកម្មភាព

 

 

Study Icon


ការសិក្សា

​សិក្សាស្វែងយល់អំពីការជួញដូរមនុស្ស​​​ គ្រប់ពេលវេលា​ និង​ គ្រប់ទីកន្លែង ។​ វគ្គបណ្តុះបណ្តាលក្រោមប្រធានបទ​ អំពើជួញដូរមនុស្ស​​ ជាវិបត្តិសកល​ ​ត្រូវបានផ្តល់ជូនទាំងស្រុង តាមប្រព័ន្ធអនឡាញ​​ ។​
 

សូមធ្វើសកម្មភាព

 

 

Confirmation Content

ការប្រយុទ្ធប្រឆាំងនឹងទាសភាពត្រូវចាប់ផ្តើមពីខ្លួនអ្នកនៅក្នុងសហគមន៍មូលដ្ឋានរបស់អ្នក។ សូមរៀនពីរបៀបដែលអ្នកអាចធ្វើការប្រមូលផ្តុំនៅក្នុងសហគមន៍នៅជុំវិញអ្នកដើម្បីចូលរួមក្នុងបេសកកម្មដើម្បី សេរីភាពពីការជួញដូរ។


 

Host Icon


ស្ម័គ្រចិត្ត

ចូលរួមក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដោយផ្ទាល់ជាមួយការិយាល័យណាមួយក្នុងចំណោមការិយាល័យអង្គការ មូលនិធិអេ២១ទាំងអស់នៅជុំវិញពិភពលោកដើម្បីស្វែងយល់បន្ថែមអំពីវិធានការណ៍ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរ មនុស្សនៅទូទាំងពិភពលោក។

សូមធ្វើសកម្មភាព


   
   

 

 

 

Share Icon


ចែករំលែក

រៀបចំផែនការនៃព្រឹត្តិការណ៍លើកកម្ពស់ការយល់ដឹងជាសាធារណៈដើម្បីជម្រុញមិត្តភក្តិរបស់អ្នក និងប្រមូលផ្តុំពួកគេឱ្យ ចូលរួមធ្វើសកម្មភាព។

   

សូមធ្វើសកម្មភាព


 
    

 

 

 

Empower Icon


ការផ្តល់អំណាច

ជូនដំណឹងដល់សហគមន៍របស់អ្នកនូវព័ត៌មានអំពីការពិតនៃអំពើជួញដូរមនុស្សតាមរយៈកម្មវិធីអប់រំ និងធនធានដើម្បី លើកកម្ពស់ការយល់ដឹងរបស់អង្គការមូលនិធិអេ២១

 

សូមធ្វើសកម្មភាព


   
   

 

 

 

Confirmation Content

ចូលរួមនិងបរិច្ចាគដោយផ្ទាល់ដើម្បីប្រឆាំងទៅនឹងទាសភាព
 

 

Give Icon


បរិច្ចាគ

គាំទ្រដល់ការងាររបស់អង្គការមូលនិធិអ២១នៅជុំវិញពិភពលោកដើម្បីកាត់បន្ថយភាពងាយរងគ្រោះ ព្រមទាំងដើម្បីជួយដល់ ជនរងគ្រោះ និងស្តារជនដែលបានរួចជីវិតដោយអំពើជួញដូរមនុស្សឡើងវិញ។

សូមធ្វើសកម្មភាព


   

 

 

 

Fundraise Icon


រៃអង្គាសប្រាក់

អញ្ជើញមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកឱ្យចូលរួមគាំទ្រសេរីភាពដោយចាប់ផ្តើមធ្វើយុទ្ធនាការរៃអង្គាសថវិកាដើម្បីបង្កើន ការប្រយុទ្ធប្រឆាំងនឹងទាសភាព។

សូមធ្វើសកម្មភាព



   

 

 

 

Shop Icon


ជាវទំនិញ

សូមចូលរួមទិញដើម្បីគាំទ្រដល់អង្គការមូលនិធិអេ២១ ហើយចាប់ផ្តើមការសន្ទនាជាមួយសម្លៀកបំពាក់ដែលអ្នកពាក់។
 

សូមធ្វើសកម្មភាព



 

 

 

 

Confirmation Content

Confirmation Content




សូមរក្សាការទំនាក់ទំនង.

 

 

@A21Cambodia





.


    

 


 

Confirmation Content

ភ្ជាប់ទំនាក់ទំនង

 

 

០៦៦ ៦៣ ២១០ ៧៧១

info.cm@A21.org

A21.org/CM

@A21Cambodia

A21 Offices Map: Cambodia highlighted

Confirmation Content