.
.
ដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស គឺជាយុទ្ធនាការសកលមួយដើម្បីកៀងគរមនុស្សរាប់ពាន់នាក់ ដើររាប់លានជំហាន ក្នុងរាប់រយទីក្រុងជុំវិញពិភពលោក ។ ពួកយើងដើរដើម្បីបង្អាក់ទាសភាព រាល់ទង្ងន់នៃជំហានជើងដែលពួកយើងដើរនឹងរង្គោះរង្គើដល់ឬសគល់នៃបញ្ហានេះ ។ នេះជាការបង្ហាញចេញក្រៅនូវចិត្តឆេះឆួលខាងក្នុងរបស់អេ២ដែលចង់ឃើញការលុបបំបាត់ទាសភាពគ្រប់ទីកន្លែង ទាំងក្នុងទីក្រុង សហគមន៍ និងជុំវិញពិភពលោក ។
.
.
ដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស គឺជាយុទ្ធនាការសកលមួយដើម្បីកៀងគរមនុស្សរាប់ពាន់នាក់ ដើររាប់លានជំហាន ក្នុងរាប់រយទីក្រុងជុំវិញពិភពលោក ។ ពួកយើងដើរដើម្បីបង្អាក់ទាសភាព រាល់ទង្ងន់នៃជំហានជើងដែលពួកយើងដើរនឹងរង្គោះរង្គើដល់ឬសគល់នៃបញ្ហានេះ ។ នេះជាការបង្ហាញចេញក្រៅនូវចិត្តឆេះឆួលខាងក្នុងរបស់អេ២ដែលចង់ឃើញការលុបបំបាត់ទាសភាពគ្រប់ទីកន្លែង ទាំងក្នុងទីក្រុង សហគមន៍ និងជុំវិញពិភពលោក ។
ចូលរួមជាមួយយើង ថ្ងៃទី ០៧ តុលា ២០២៣
Confirmation Content
.
.
.
.
ពួកយើងនឹងដើរក្នុងទីក្រុងរាប់រយជុំវិញពិភពលោកដើម្បីលើកកម្ពស់ការយល់ដឹងនិងបញ្ឈប់អំពើជួញដូរមនុស្ស ។ ចូលរួមជាមួយយើង!
.
ដំណោះស្រាយជាសកលចាប់ផ្តើមពីអ្នក
។ ស្វែងរកយុទ្ធនាការក្បែរអ្នក ។
.
.
.
.
មិនទាន់ឃើញមានយុទ្ធនាការនេះកើតឡើងនៅក្នុងទីក្រុងរបស់អ្នក?
ដាក់ពាក្យដឹកនាំដើម្បីប្រារព្ធយុទ្ធនាការនេះក្នុងសហគមន៍របស់អ្នក
.
.
.
.
.
មិនទាន់ឃើញមានយុទ្ធនាការនេះកើតឡើងនៅក្នុងទីក្រុងរបស់អ្នក?
ដាក់ពាក្យដឹកនាំដើម្បីប្រារព្ធយុទ្ធនាការនេះក្នុងសហគមន៍របស់អ្នក
.
ដាក់ពាក្យដឹកនាំ.
ស្វែងយល់បន្ថែម.
.
.
.
.
Confirmation Content
គឺជាការបង្ខំឱ្យនរណាម្នាក់ធ្វើការនៅកន្លែងដែលបិទសិទ្ធិសេរីភាពដោយផ្តល់ប្រាក់ឈ្នួល តិចតួច ឬមិនផ្តល់ប្រាក់ឈ្នួលទាល់តែសោះ។
គឺជាការបង្ខំ ការបោកបញ្ឆោត ឬការបង្ខំឱ្យនរណាម្នាក់ប្រព្រឹត្តអំពើពេស្យាចារ
ក្នុងឧស្សាហកម្មផ្លូវភេទ។
Confirmation Content
សព្វថ្ងៃនេះមានមនុស្សប្រមាណ ៤០លាននាក់នៅក្នុងពិភពលោកកំពុងរស់នៅក្នុងភាពជាទាសករ។
អំពើជួញដូរមនុស្សគឺជាឧស្សាហកម្មឧក្រិដ្ឋកម្មដែលមានការរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងពិភពលោក ហើយអ្នកជួញដូរមនុស្សអាចរកចំណូលបានប្រមាណ១៥០ពាន់លានដុល្លាក្នុងមួយឆ្នាំៗ។
គេបានប៉ាន់ប្រមាណថាមានមនុស្សប្រមាណ២៤,៩លាននាក់នៅតំបន់អាសុីប៉ាសុីហ្វិកកំពុងរស់នៅក្នុងទាសភាពសម័យទំនើប។ ចំនួននេះស្មើនឹង ៦២% នៃចំនួនទាសករសរុបដែលគេប៉ាន់ប្រមាណនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។
នៅក្នុងឆ្នាំ២០១៩ មានជនរងគ្រោះដោយអំពើជួញដូរមនុស្សជាច្រើនមកពីបណ្តារ ២៥ រាជធានី និងខេត្តនៃប្រទេសកម្ពុជា ត្រូវបានកំណត់អត្តសញ្ញាណ។
Confirmation Content
.
.
Confirmation Content
ពួកគេត្រូវបានអមដំណើរដោយអ្នកដែលគ្រប់គ្រងលើពួកគេ ហើយពួកគេមិនអាចនិយាយក្នុងនាមខ្លួនគេបានឡើយ ប៉ុន្តែពួកគេត្រូវបានអ្នកដទៃនិយាយជំនួស។
ពួកគេត្រូវបានគេដឹកជញ្ជូនពីកន្លែងរស់នៅទៅ និងមកន្លែងធ្វើការ ឬពួកគេរស់នៅ និងធ្វើការនៅកន្លែងតែមួយ។ ពួកគេបង្ហាញថាការបន្លាស់ទីរបស់ពួកគេត្រូវបានអ្នកដទៃគ្រប់គ្រងទាំងស្រុង។
ពួកគេមិនអាចគ្រប់គ្រង ឬរក្សាប្រាក់ចំណូលដោយខ្លួនឯង។ វាត្រូវបាន“ គេដកហូតពីការរក្សាដោយសុវត្ថិភាព” ។ ក្នុងករណីជាច្រើនបុគ្គលទាំងនោះជំពាក់បំណុលគេ ហើយត្រូវធ្វើការដើម្បីសងបំណុល។
ពួកគេទើបតែមកដល់ប្រទេសដទៃថ្មីៗ ហើយមិនចេះនិយាយភាសានៃប្រទេសនោះ ឬពួកគេចេះតែភាសាណាដែលទាំងទងទៅនឹងផ្លូវភេទ ឬការងារតែប៉ុណ្ណោះ។
ពួកគេមានការភ័យខ្លាចក្នុងការនិយាយជាមួយអ្នកខាងក្រៅ និងជាមួយអាជ្ញាធរ ចាប់តាំងពីពួកគេត្រូវបានឃ្លាំមើល និងត្រួតពិនិត្យយ៉ាងតឹងរឹងបំផុតដោយអ្នកជួញដូររបស់ពួកគេ។ ពួកគេអាចមានការភ័យខ្លាច ថប់បារម្ភ ធ្លាក់ទឹកចិត្ត និងមានការចុះចូលហួសហេតុ ហើយពួកអាចភ័យខ្លាចក្នុងការប្រាស្រ័យទាក់ទងដោយប្រើក្រសែភ្នែក។
ពួកគេអាចមានស្លាកស្នាមនៃការរំលោភបំពាន ឬសញ្ញានៃការបដិសេធក្នុងការផ្តល់នូវ អាហារ ទឹក គេងមិនគ្រប់គ្រាន់ ឬមិនមានការថែរទាំសុខភាព។
ពួកគេមិនអាចរក្សាទុកនូវលិខិតឆ្លងដែន ឯកសារបញ្ជាក់អត្តសញ្ញាណ ឬឯកសារស្របច្បាប់នានាដោយខ្លួនឯង។
Confirmation Content
ពួកគេអាចមានស្នាមជាំ មានស្លាកស្នាម និងសញ្ញាផ្សេងទៀតនៃការរំលោភបំពានលើរាងកាយ និងរងទារុណកម្ម។ ជារឿយៗជនរងគ្រោះដោយអំពើជួញដូរមនុស្សត្រូវបានគេវាយដំនៅត្រង់កន្លែងដែលមិនធ្វើឱ្យខូចរូបរាងរបស់ពួកគេ ដូចជាចាប់ពីផ្នែកខាងក្រោមខ្នងចុះក្រោមជាដើម។
ពួកគេអាចបង្ហាញសញ្ញានៃការប្រើប្រាស់គ្រឿងញៀន ឬការញៀនថ្នាំជាដើម។ ពួកគេអាចត្រូវបានបង្ខំឱ្យប្រើប្រាស់គ្រឿងញៀនដោយអ្នកជួញដូររបស់ពួកគេ ឬពួកគេងាកទៅរកការប្រើប្រាស់គ្រឿងញៀនដើម្បីដោះស្រាយបញ្ហាទាសភាពរបស់ពួកគេ។
ពួកគេអាចមិនទុកចិត្តអ្នកណាទាំងអស់ និងសង្ស័យច្រើន។ ជនរងគ្រោះដោយអំពើជួញដូរមនុស្សអាចធ្វើដូចជាពួកគេមិនទុកចិត្តមនុស្សណាម្នាក់ដែលផ្តល់ជំនួយ ឬប៉ុនប៉ងនិយាយជាមួយពួកគេ។
ពួកគេមានរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនតិចតួច ឬមិនមានទាល់តែសោះ
ពួកគេអាចបង្ហាញពីការស្រឡាញ់ ការភ្ជាប់ទំនាក់ទំនងគ្នា ឬការពឹងផ្អែកទៅលើអ្នករំលោភបំពានរបស់ពួកគេទាំងស្រុង។
ការងារពិតប្រាកដរបស់ពួកគេខុសពីការងារដែលពួកគេយល់ព្រមទទួលដូចដែលបានផ្សព្វផ្សាយ
ពួកគេមានអារម្មណ៍ថាពួកគេមិនអាចចាកចេញពីស្ថានភាពបច្ចុប្បន្នរបស់ពួកគេបានឡើយ
Confirmation Content
Confirmation Content
Confirmation Content
រក្សាទំនាក់ទំនងជាមួយសេរីភាព
Confirmation Content
សូមអរគុណសម្រាប់ការចុះឈ្មោះដើម្បីទទួលបានព្រឹត្តិប័ត្រព័ត៌មាន
យើងធ្វើការប្រាស្រ័យទាក់ទងជាមួយមនុស្សទូទៅដើម្បីចែករំលែកអំពីបញ្ហានៃការជួញដូរ មនុស្ស និងពីរបៀបដែលមនុស្សគ្រប់គ្នាអាចក្លាយជាផ្នែកមួយនៃដំណោះស្រាយ។
យើងមានវគ្គសិក្សាចំនួន០៣សម្រាប់ជួយឱ្យកុមាររៀនតាមរយៈការលេង ហើយកម្មវិធីនេះត្រូវបានចងក្រងឡើងដើម្បី ផ្តល់អំណាចដល់កុមារ និងគាំទ្រដល់សំលេងរបស់ពួកគេដើម្បីឱ្យពួកគេចេះពីរបៀ
បការពារខ្លួន និងអ្នកដទៃពីសេណារីយ៉ូនៃអំពើជួញដូរមនុស្សផ្សេងៗ។
ថ្ងៃនៃការលើកកម្ពស់ការយល់ដឹងជាសាកល និងការធ្វើសកម្មភាពក្នុងតំបន់ប្រចាំឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស
គឺជាកន្លែងដែលផ្តល់នូវបរិយាកាសដែលមានសុវត្ថិភាពសម្រាប់កុមារដែលត្រូវបានដកចេញពីការកេងប្រវ័ញ្ច តាមរយៈការផ្តល់ឱ្យកុមារនូវសេវាថែទាំដែលចាំបាច់នានា និងកាប្រើវិធីសាស្រ្តផ្តោតលើកុមាររងគ្រោះជាចម្បងដើម្បីប្រមូលសក្ខីកម្មរបស់កុមារ សម្រាប់គាំទ្រដល់ដំណើរការនៃនីតិវិធីនៅក្នុងតុលាការក្នុងគោលបំណងដើម្បីចៀស វាងនូវការប៉ះទង្គិចផ្លូវចិត្តបន្ថែមទៀតដល់កុមារ។
យើងធ្វើការសហការយ៉ាងសកម្មក្នុងភាពជាដៃគូជាមួយមន្ត្រីអនុវត្តច្បាប់នៅក្នុងតំបន់ដើម្បីធ្វើការកំណត់អត្តសញ្ញាណជនរងគ្រោះ និងជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស
យើងធ្វើការបណ្តុះបណ្តាលដល់បុគ្គលម្នាក់ៗនៅក្នុងវិជ្ជាជីវៈការងាររបស់ពួកគេដែលភាគច្រើនពួកទំនងជាជួបជនដែលត្រូវបានសង្ស័យថាជាជនរងគ្រោះដោយអំពើជួញដូរ ដើម្បីជួយឱ្យពួកគេចេះ កំណត់សញ្ញាណជនរងគ្រោះ ព្រមទាំងចេះសម្គាល់មើលពីសញ្ញានៃអំពើជួញដូរមុស្ស និងចេះឆ្លើយតប។
យើងផ្តល់សេវាគាំទ្រគ្រប់ជ្រុងជ្រោយជូនដល់ជនដែលបានរួចជីវិតពី
អំពើជួញដូរមនុស្ស។
យើងផ្តល់ជម្រកស្នាក់នៅរយៈពេលវែងដែលប្រកបដោយ ឯករាជ្យ សុវត្ថិភាព និងស្ថេរភាពដល់ជនដែលបានរួចជីវិតពីអំពើជួញដូរមនុស្ស។
បន្ថែមលើការបញ្ជូនសេវាថែទាំនៅទូទាំងពិភពលោក យើងក៏ផ្តល់នូវសេវាបញ្ជូន និងមាតុភូមិនិវត្តន៍នៅក្នុងស្រុក និងអន្តរជាតិដល់ជនដែលបានរួចជីវិតពីអំពើជួញដូរមនុស្សផងដែរ។
កម្មវិធីរបស់យើងត្រូវបានចងក្រងឡើងដើម្បីធ្វើការសហការជាមួយគ្នាប៉ុន្តែក៏អាចអនុវត្ត តែឯងបានដែរដោយធ្វើការបំពេញចន្លោះខ្វះខាតសំខាន់ៗនៅក្នុងប្រទេស និងសហគមន៍ ដែលយើងកំពុងធ្វើការ។
Confirmation Content
Confirmation Content
Confirmation Content
Confirmation Content
Confirmation Content
ការរៀនសូត្រ
សូមចុះឈ្មោះសម្រាប់វគ្គសិក្សានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គការមូលនិធិអេ២១ដើម្បីស្វែងយល់អំពីការជួញដូរមនុស្ស និងវិធីដែលអ្នកអាចក្លាយជាផ្នែកមួយនៃដំណោះស្រាយ។
ហ្វឹកហ្វឺ្វន
ស្វែងយល់ពីយុទ្ធនាការលើកម្ពស់ការយល់ដឹងជាសកល និងយុទ្ធនាការណ័ តើអ្នកអាចមើលឃើញខ្ញុំដែរឬទេ? របស់អង្គការមូលនិធិអេ២១ដើម្បីហ្វឹកហ្វឺនខ្លួនអ្នកឱ្យចេះកត់សម្គាល់ពីសញ្ញាគ្រោះថ្នាក់ និងរៀនពីរៀបរាយការណ៍ ប្រសិនបើអ្នកសង្ស័យថាមារករណីជួញដូរមនុស្សកើតឡើង។
សូមធ្វើសកម្មភាព
ការសិក្សា
សិក្សាស្វែងយល់អំពីការជួញដូរមនុស្ស គ្រប់ពេលវេលា និង គ្រប់ទីកន្លែង ។ វគ្គបណ្តុះបណ្តាលក្រោមប្រធានបទ អំពើជួញដូរមនុស្ស ជាវិបត្តិសកល ត្រូវបានផ្តល់ជូនទាំងស្រុង តាមប្រព័ន្ធអនឡាញ ។
Confirmation Content
អ្នកធ្វើការស្ម័គ្រចិត្ត
ចូលរួមក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដោយផ្ទាល់ជាមួយការិយាល័យណាមួយក្នុងចំណោមការិយាល័យអង្គការ មូលនិធិអេ២១ទាំងអស់នៅជុំវិញពិភពលោកដើម្បីស្វែងយល់បន្ថែមអំពីវិធានការណ៍ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរ មនុស្សនៅទូទាំងពិភពលោក។
សូមធ្វើសកម្មភាព
ចែករំលែក
រៀបចំផែនការនៃព្រឹត្តិការណ៍លើកកម្ពស់ការយល់ដឹងជាសាធារណៈដើម្បីជម្រុញមិត្តភក្តិរបស់អ្នក និងប្រមូលផ្តុំពួកគេឱ្យ ចូលរួមធ្វើសកម្មភាព។
ការផ្តល់អំណាច
ជូនដំណឹងដល់សហគមន៍របស់អ្នកនូវព័ត៌មានអំពីការពិតនៃអំពើជួញដូរមនុស្សតាមរយៈកម្មវិធីអប់រំ និងធនធានដើម្បី លើកកម្ពស់ការយល់ដឹងរបស់អង្គការមូលនិធិអេ២១
Confirmation Content
សូមផ្តល់ឱ្យ
គាំទ្រដល់ការងាររបស់អង្គការមូលនិធិអ២១នៅជុំវិញពិភពលោកដើម្បីកាត់បន្ថយភាពងាយរងគ្រោះ ព្រមទាំងដើម្បីជួយដល់ ជនរងគ្រោះ និងស្តារជនដែលបានរួចជីវិតដោយអំពើជួញដូរមនុស្សឡើងវិញ។
សូមធ្វើសកម្មភាព
ការរៃអង្គាសថវិកា
អញ្ជើញមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកឱ្យចូលរួមគាំទ្រសេរីភាពដោយចាប់ផ្តើមធ្វើយុទ្ធនាការរៃអង្គាសថវិកាដើម្បីបង្កើន ការប្រយុទ្ធប្រឆាំងនឹងទាសភាព។
ទិញទំនិញ
សូមចូលរួមទិញដើម្បីគាំទ្រដល់អង្គការមូលនិធិអេ២១ ហើយចាប់ផ្តើមការសន្ទនាជាមួយសម្លៀកបំពាក់ដែលអ្នកពាក់។
Confirmation Content
Confirmation Content
Confirmation Content
Confirmation Content